តើ Aave (AAVE) ជាអ្វី?
Aave គឺជាប្រព័ន្ធផ្តល់កម្ចីបែបវិមជ្ឈការដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្តល់កម្ចី ទទួលបានកម្ចី និងទទួលបានការប្រាក់នៅលើទ្រព្យគ្រីបតូ - ដោយមិនចាំបាច់មានឈ្មួញកណ្តាល ។
ដំណើរការនៅលើប្លុកឆេន Ethereum Aave គឺជាប្រព័ន្ធកិច្ចសន្យាឆ្លាតវៃ (smart contracts) ដែលអាចឱ្យទ្រព្យ/កាក់ទាំងនេះអាចគ្រប់គ្រងបានដោយបណ្តាញចែកចាយកុំព្យូទ័រដែលដំណើរការកម្មវិធីរបស់វា។នេះមានន័យថាអ្នកប្រើប្រាស់ Aave មិនចាំបាច់ត្រូវការស្ថាប័ន ឬបុគ្គលណាមួយ ដើម្បីគ្រប់គ្រងមូលនិធិរបស់ពួកគេនោះទេ។ ពួកគេគ្រាន់តែត្រូវការលេខកូដ នឹងដំណើរការដូចដែលកម្មវិធីបានសរសេរ ។
កម្មវិធី Aave គឺអាចអនុញ្ញាតឱ្យមានការបង្កើតក្រុមផ្តល់កម្ចីដែលអាចឱ្យអ្នកប្រើប្រាស់ផ្តល់កម្ចី ឬការខ្ចីរូបិយប័ណ្ណគ្រីបតូបានចំនួន 17 ប្រភេទផ្សេងៗគ្នា រួមទាំង ETH, BAT និងMANA ។
ដូចគ្នានឹងប្រព័ន្ធផ្តល់កម្ចីវិមជ្ឈការផ្សេងទៀតដែលមាននៅលើបណ្តាញ Ethereum អ្នកខ្ចីរបស់ Aave ទាំងអស់ ត្រូវដាក់បញ្ចាំទ្រព្យ/កាក់របស់ខ្លួនជាមុន មុនពេលពួកគេអាចស្នើកម្ចីបាន។ លើសពីនេះទៅទៀត ពួកគេអាចខ្ចីលើសពីចំនួនទ្រព្យ/កាក់បញ្ចាំរបស់ខ្លួនដែលបានដំកល់ ។
អ្នកខ្ចីនឹងទទួលបានដើមទុនជា token ពិសេសមួយដែលមានឈ្មោះថា «aToken» ដែលមានតម្លៃស្មើនឹងទ្រព្យ/កាក់ផ្សេងទៀត។ បន្ទាប់មក token នេះត្រូវបានបំប្លែងទៅជាទម្រង់កូដមួយផ្សេងទៀត ដើម្បីឱ្យអ្នកខ្ចីទទួលបានការប្រាក់លើបញ្ញើរបស់ពួកគេ។ ឧទាហរណ៍ អ្នកខ្ចីអាចដាក់បញ្ចាំទ្រព្យ/កាក់ដើមរបស់ខ្លួនជា DAI ហើយខ្ចីជាប្រភេទ ETH - ដែលនេះគឺអនុញ្ញាតឱ្យអ្នកខ្ចីទទួលបានរូបិយប័ណ្ណគ្រីបតូផ្សេងៗគ្នាដោយមិនចាំបាច់មានកម្មសិទ្ធិទាំងស្រុង ។
Aave នឹងអាចមានលក្ខណៈពិសេសបន្ថែម ដូចជាការកម្ចីភ្លាមៗ និងទម្រង់ផ្សេងទៀត ដូចជាការបញ្ចេញបំណុល និងឥណទាន ដែលអាចទាញយកអត្ថប្រយោជន៍នៃលក្ខណៈពិសេសដែលបានរចនាឡើងសម្រាប់ប្លុកឆេន ។
តើ Aave ដំណើរការយ៉ាងដូចម្តេច?
Aave អាចត្រូវបានពិពណ៌នាថាជាប្រព័ន្ធផ្តល់កម្ចីដ៏ល្អបំផុត ។
អ្នកចូលរួមដាក់ទ្រព្យ/កាក់ ដែលខ្លួនចង់ផ្តល់កម្ចី បន្ទាប់មកនឹងត្រូវប្រមូលចូលទៅក្នុង liquidity pool ។ បន្ទាប់មកអ្នកខ្ចីអាចទាញចេញពីpool ទាំងនោះនៅពេលពួកគេដកយកកម្ចី។ Tokens ទាំងនេះអាចត្រូវបានជួញដូរ ឬផ្ទេរតាមការចង់បានរបស់អ្នកផ្តល់កម្ចី ។
ដើម្បីជួយសម្រួលដល់សកម្មភាពនេះ Aave បានចេញ tokens ចំនួនពីរប្រភេទ ដែលមានឈ្មោះថា «aTokens» គឺចេញសម្រាប់អ្នកផ្តល់កម្ចី ដូច្នេះពួកគេអាចប្រមូលការប្រាក់លើទ្រព្យ/កាក់បញ្ញើរបស់ខ្លួន និង «AAVE tokens» ដែលជា token ដើមរបស់ Aave ។
រូបិយប័ណ្ណគ្រីបតូ AAVE ផ្តល់ជូនអ្នកកាន់កាប់ token នូវអត្ថប្រយោជន៍ជាច្រើន។ ឧទាហរណ៍ អ្នកខ្ចី AAVE មិនត្រូវបានគិតថ្លៃសេវានោះទេ ប្រសិនបើពួកគេដកប្រាក់កម្ចីដែលមាននៅក្នុង token ដែលមានស្រាប់។ ជាមួយគ្នានេះដែរ អ្នកខ្ចីអាចប្រើប្រាស់ token AAVE ជាទ្រព្យ/កាក់បញ្ចាំ ដើម្បីទទួលបានការបញ្ចុះតម្លៃលើថ្លៃសេវាផងដែរ ។
ប្រសិនបើពួកគេបង់ថ្លៃសេវានៅក្នុង AAVE នោះអ្នកកាន់កាប់ AAVE អាចត្រួតពិនិត្យលើប្រាក់កម្ចីមុនពេលពួកគេបញ្ចេញជាសាធារណៈ។ អ្នកខ្ចីដែលដាក់ AAVE ជាទ្រព្យ/កាក់បញ្ចាំ ក៏អាចខ្ចីបានច្រើនជាងមុនផងដែរ ។
ការកម្ចី Flash
Aave អនុញ្ញាតឱ្យកម្ចីមួយចំនួនដែលហៅថា «ប្រាក់កម្ចី Flash» ដែលអាចត្រូវបានផ្តល់ និងទូទាត់ភ្លាមៗ ហើយកម្ចីទាំងនេះ នឹងមិនត្រូវការទ្រព្យ/កាក់បញ្ចាំជាមុននោះទេ ហើយដំណើរការប្រតិបត្តិការនឹងកើតឡើងភ្លាមៗតែម្តង ។
កម្ចី Flash គឺអាចទាញយកអត្ថប្រយោជន៍ពីលក្ខណៈពិសេសមួយចំនួននៃប្លុកឆេន ដែលប្រតិបត្តិការទាំងអស់ត្រូវបានបញ្ចប់នៅពេលដែលដំណើរការប្រតិបត្តិការថ្មី ដែលគេស្គាល់ថា «ប្លុក» ត្រូវបានទទួលយកពី បណ្តាញ ។
ការបន្ថែមប្លុកថ្មីនីមួយៗ គឺត្រូវការពេលវេលា ជាក់ស្តែងដំណើរការនៅលើ Bitcoin គឺត្រូវការពេលវេលាចន្លោះរយៈពេលប្រហែល 10 នាទី និងនៅលើ Ethereum ត្រូវការពេលប្រមាណ 13 វិនាទី។ ដូច្នេះដំណើរការប្រាក់កម្ចី Aave flash គឺដំណើរការប្រហែល 13 វិនាទី ។
កម្ចី flash គឺមានដំណើរការដូចតទៅ៖ អ្នកខ្ចីអាចស្នើកម្ចីពី Aave ប៉ុន្តែពួកគេត្រូវតែសងកម្ចីនោះត្រឡប់មកវិញជាមួយនឹងថ្លៃសេវា 0.09% នៅក្នុងប្លុកដូចគ្នា។ ប្រសិនបើអ្នកខ្ចីមិនធ្វើបែបនេះនោះទេ ប្រតិបត្តិការទាំងមូលនឹងត្រូវបានលុបចោល ដូច្នេះទ្រព្យ/កាក់ទាំងនោះ នឹងមិនមានការខ្ចីបន្តទៀតនោះឡើយ។ ជាលទ្ធផល Aave និងអ្នកខ្ចី នឹងមិនប្រថុយប្រថានជាមួយហានិភ័យណាមួយនោះទេ ។
អ្នកខ្ចីអាចប្រើកម្ចី flash ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់ធ្វើការជួញដូរ ឬបង្កើនប្រាក់ចំណេញពីប្រព័ន្ធផ្សេងៗទៀត ដែលបានបង្កើតឡើងនៅលើបណ្តាញ Ethereum ។ វាអាចទៅរួចក្នុងការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូផ្សេងៗគ្នាតាមរយៈការផ្លាស់ប្តូរដោយស្វ័យប្រវត្តិ ដោយប្រើប្រាក់កម្ចី flash ដើម្បីបង្កើតប្រាក់ចំណេញពីការជួញដូរ ។
ចំណាំ៖ កម្ចី Flash ត្រូវបានរួមបញ្ចូលគ្នា ដើម្បីអាចធ្វើប្រតិបត្តិការវាយប្រហារលើប្រព័ន្ធផ្តល់កម្ចី ដែលបានបង្កើតឡើងនៅលើបណ្តាញ Ethereum ហើយពេលខ្លះទទួលបានជោគជ័យក្នុងការលួចទ្រព្យ/កាក់បញ្ញើរាប់រយរាប់ពាន់ដុល្លារ ។
ប្រភព៖ Coinmarketcap
Comments
0 comments
Please sign in to leave a comment.