Stellar

តើ Stellar (XLM) ជាអ្វី?

Stellar (XLM) គឺជាបណ្តាញវិមជ្ឈការ  peer-to-peer (P2P) ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2014 ដោយមូលនិធិអភិវឌ្ឍន៍ Stellar (The Stellar Development Foundation) ឬហៅថា Stellar.org។ ​   បណ្តាញនេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ2015 ដែលមានគោលបំណងភ្ជាប់ប្រព័ន្ធហិរញ្ញវត្ថុរបស់ពិភពលោក និងធានាឲ្យបាននូវ protocol មួយដែលល្អ​សម្រាប់អ្នកផ្តល់ការទូទាត់ និងស្ថាប័នហិរញ្ញវត្ថុ។ វេទិកានេះត្រូវបានរចនាឡើង ដើម្បីធ្វើឲ្យធនធានហិរញ្ញវត្ថុមានភាពលឿន រហ័ស និងអាចទុកចិត្តបានដោយការចំណាយតិចតួចបំផុត។ Stellar បានភ្ជាប់ទំនាក់ទំនងរវាង ក្រុមអ្នកប្រើប្រាស់ ធនាគារ និងអ្នកដំណើរការការទូទាត់ប្រាក់ និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្កើត ផ្ញើ និងជួញដូរទ្រព្យឌីជីថលបានជាច្រើនប្រភេទ ។

មូលដ្ឋាននៃបណ្តាញ គឺមានជារូបិយប័ណ្ណឌីជីថល គឺ XLM ឬ Lumens។ XLM គឹដើរតួជាអន្តរការីសម្រាប់ប្រតិបត្តិការរូបិយប័ណ្ណ និងត្រូវប្រើសម្រាប់បង់ថ្លៃប្រតិបត្តិការផងដែរ។ របៀបដំណើរការ៖ protocol បំប្លែងលុយក្នុងរយៈពេល 2-3 វិនាទី - ដំបូងគឺចូលទៅ XLM ហើយបន្ទាប់មកនឹងត្រូវប្តូរទៅជា រូបិយប័ណ្ណដែលបានស្នើសុំ ។

Protocol នៃការទូទាត់របស់ Stellar គឺផ្អែកលើប្រព័ន្ធ distributed ledger technology​​ -ការអភិវឌ្ឍន៍ open-source ការគ្រប់គ្រង និងការចែកចាយជាសហគមន៍។ ទ្រព្យឌីជីថលនៃវេទិកា Stellar បានជួយដល់ប្រតិបត្តិការឆ្លងប្រទេស យកឈ្នះលើបញ្ហាថ្លៃសេវាខ្ពស់ និងការដំណើរការប្រតិបត្តិការដែលយឺត។ XLM គឺផ្តោតសំខាន់លើការជួយបុគ្គលម្នាក់ៗក្នុងការផ្ទេរប្រាក់ ជាជាងការផ្ទេរប្រាក់របស់ពួកក្រុមស្ថាប័ន។ ហេតុដូច្នេះហើយ Stellar គឺបានផ្តល់ជូននូវការចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ហើយមនុស្សគ្រប់គ្នាអាចផ្ញើប្រាក់ក្នុងតម្លៃទាប និងមានភាពលឿនរហ័សនៅជុំវិញពិភពលោក ។

ជាងនេះទៅទៀត Stellar គឺដើរតួនាទីជាវេទិកាវិមជ្ឈការ (Decentralized exchange) និងជាទីផ្សារសម្រាប់ធ្វើការជួញដូរ ដែលមានបញ្ជីទិញលក់​ (built-in order book) នៃទ្រព្យឌីជីថល។ ជាមួយនឹង វេទិកានេះ អ្នកប្រើប្រាស់ អាចគ្រប់គ្រងការបញ្ជាទិញ/លក់ ក៏ដូចជាជ្រើសរើស និងកំណត់ទ្រព្យណាមួយដែលពួកគេពេញចិត្តសម្រាប់ធ្វើការទូទាត់។ XLM គឺបានអភិវឌ្ឍន៍ខ្លួនជាកាក់ ដែលអាចជួយកាត់បន្ថយថ្លៃប្រតិបត្តិការ ។

បណ្តាញនេះ គឺអាចរក្សាបាននូវកម្រិតសុវត្ថិភាពខ្ពស់។ អ្នកកាន់ XLM ត្រូវតែមាន  token យ៉ាងហោចណាស់ចំនួនមួយ ដើម្បីបន្តសកម្មភាពនៅលើបណ្តាញ។ វេទិកា Nuance គឺជាគោលដៅរបស់សកលលោក - ប្រតិបត្តិការនៃបណ្តាញដែលប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការចំណាយដ៏តិចតួច។ លើសពីនេះទៅទៀត Lumens ផ្តល់ជូននូវការការពារដែលប្រឆាំងនឹងការវាយប្រហារ ដោយធ្វើឱ្យ microtransactions មានតម្លៃថ្លៃ សម្រាប់ពួក Hacker មិនមានឱកាសរកប្រាក់ចំណេញ ដែលជាហេតុធ្វើឲ្យបណ្តាញរបស់ Stellar មានសុវត្ថិភាពខ្ពស់ បើទោះបីជាមានការគំរាមកំហែងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ។

អតិថិជនគោលដៅរបស់ Stellar គឺជាប្រជាជននៃប្រទេសកំពុងអភិវឌ្ឍន៍ អ្នកប្រើប្រាស់ធម្មតាដែលភ្ជាប់ទំនាក់ទំនងទៅនឹងសេដ្ឋកិច្ចសកល តាមរយៈប្រតិបត្តិការលឿនរហ័ស សាមញ្ញ និងមានតំលៃសមរម្យ។   បណ្តាញ Stellar ប្រើប្រាស់យ៉ាងទូលំទូលាយនៃ Lumens ដើម្បីផលិតការណែនាំដោយផ្ទាល់ ក្នុងការផ្ទេរប្រាក់ជារូបិយប័ណ្ណច្រើនប្រភេទ។ រូបិយប័ណ្ណត្រូវបានផ្ញើពីបុគ្គលម្នាក់ ហើយអ្នកទទួលអាចទទួលបានចំនួនទឹកប្រាក់ជារូបិយប័ណ្ណផ្សេងទៀត។ លក្ខណៈពិសេសនេះ គឺមានអត្ថប្រយោជន៍នៅពេលដែលប្រតិបត្តិការមួយត្រូវបានធ្វើឡើង រវាងរូបិយប័ណ្ណមួយ និងរូបិយប័ណ្ណមួយទៀតដែលមិនមានការកំណត់ពីអ្នកទទួល ។

ការគាំទ្រសម្រាប់ប្រតិបត្តិការរូបិយប័ណ្ណច្រើនប្រភេទ គឺជាអត្ថប្រយោជន៍លើការប្រកួតប្រជែងសម្រាប់ Stellar រួមទាំងសមត្ថភាពធ្វើប្រតិបត្តិការរូបិយប័ណ្ណបានច្រើនប្រភេទ គឺបានពង្រីកដំណើរការជាមួយនឹងប្រតិបត្តិការក្រៅប្រទេស។ ជាងនេះទៅទៀត ល្បឿនប្រតិបត្តិការថេរ និងតម្លៃប្រតិបត្តិការទាប គឺជាអាទិភាពសំខាន់ដែលអ្នកប្រើប្រាស់អាចទទួលបាន ។

មុខងារនេះត្រូវបានដំណើរការដោយការអភិវឌ្ឍន៍មួយ ដែលហៅថា «Anchors (ការតភ្ជាប់រវាងរូបិយ       ប័ណ្ណផ្សេងៗ និងបណ្តាញ)» ដែលជួយសម្រួលដល់ការផ្លាស់ប្តូរនៅក្នុងបណ្តាញ និងជួយបង្កើនល្បឿននៃដំណើរការទាំងមូល ។

តើនរណាជាស្ថាបនិកនៃ Stellar?

លោក Jed McCaleb គឺជាអ្នកបង្កើត Stellar ជាមួយនឹងលោកមេធាវី Joyce Kim បន្ទាប់ពីបានចាកចេញពីក្រុមហ៊ុន Ripple នៅក្នុងឆ្នាំ 2013 ជុំវិញការមិនចុះសម្រុងគ្នាអំពីអនាគតរបស់ក្រុមហ៊ុន ។

ក្នុងការពន្យល់អំពីដើមហេតុនៅពីក្រោយ Stellar នៅក្នុងខែកញ្ញា ឆ្នាំ2020 លោក McCaleb បានប្រាប់ CoinMarketCap ថា "ការអភិវឌ្ឍន៍ដើមដំបូងរបស់ Stellar គឺ អ្នកប្រើប្រាស់អាចមានរូបិយប័ណ្ណសាច់ប្រាក់ (fiat) និងប្រភេទទម្រង់ផ្សេងទៀតដែលមានតម្លៃស្មើ គឺអាចធ្វើប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក រួមជាមួយនឹងទ្រព្យឌីជីថល។ នេះគឺជាកត្តាសំខាន់​ក្នុង​ការធ្វើឲ្យ Stellar ​​កាន់​តែមានភាព​ពេញ​និយម»។

គោលដៅរបស់លោក McCaleb គឺដើម្បីធានាថា Stellar គឺជាវេទិកាមួយដែលអាចឱ្យអ្នកប្រើប្រាស់ផ្ទេរសាច់ប្រាក់របស់ពួកគេទៅជាទ្រព្យឌីជីថល និងកាត់បន្ថយការលំបាកដែលអ្នកប្រើប្រាស់ភាគច្រើនបានជួបប្រទះក្នុងពេលធ្វើការផ្ញើប្រាក់នៅជុំវិញពិភពលោក ។

បច្ចុប្បន្នលោក McCaleb គឺជានាយកផ្នែកបច្ចេកវិទ្យារបស់ Stellar ក៏ដូចជាសហស្ថាបនិកនៃមូលនិធិអភិវឌ្ឍន៍ Stellar (Stellar Development Foundation)ផងដែរ។ អង្គភាពមិនស្វែងរកប្រាក់ចំណេញនេះគឺមានគោលបំណង «បើកចំហសក្ដានុពលសេដ្ឋកិច្ចរបស់ពិភពលោក ដោយធ្វើឱ្យសាច់ប្រាក់កាន់តែមានលំហូរ ទីផ្សារកាន់តែបើកចំហ និងមនុស្សកាន់តែមានសិទ្ធិអំណាច» ។

Stellar1.png

តើអ្វីធ្វើឱ្យ Stellar មានលក្ខណៈពិសេស?

ថ្លៃសេវា​ គឺជាបញ្ហាសម្រាប់ការធ្វើប្រតិបត្តិការ។ ទោះជាយ៉ាងណាក៏ដោយ ការចំណាយខ្ពស់នៅពេលធ្វើការទូទាត់ឆ្លងប្រទេស (cross-border) មិនត្រឹមតែមានផលវិបាកចំពោះការទូទាត់ដោយប្រើសាច់ប្រាក់ (fiat-based)​ ដែលមាន PayPal ជាដំណោះស្រាយតែប៉ុណ្ណោះនោះទេ ថ្លៃប្រតិបត្តិការក៏មានតម្លៃខ្ពស់ជាងBitcoin និង Ethereum blockchains ដោយសារតែការកកស្ទះក្នុងពេលធ្វើប្រតិបត្តិការ​ ។

Stellar គឺមានលក្ខណៈពិសេស ពីព្រោះរាល់ប្រតិបត្តិការទាំងអស់ គឺចំណាយត្រឹមតែ 0.00001 XLM តែប៉ុណ្ណោះ។ បើប្រៀបធៀបជាមួយឯកតានៃរូបិយប័ណ្ណឌីជីថលនេះ គឺមានតម្លៃត្រឹមតែពីរបីសេនប៉ុណ្ណោះ ដែលនេះនឹងអាចជួយឲ្យអ្នកប្រើប្រាស់អាចសន្សំប្រាក់បានច្រើនជាងមុន ។

គម្រោង blockchain មួយចំនួនគឺព្យាយាមធ្វើយ៉ាងណាដើម្បីទទួលបានភាពជាដៃគូជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងក្រុមហ៊ុន fintech ជាដើម ។ កាលពីប៉ុន្មានឆ្នាំមុន Stellar និងក្រុមហ៊ុន IBM បានសហការគ្នា ដើម្បីបើកដំណើរការកម្មវិធី World Wire ដែលជាគម្រោង អនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុធំៗ បញ្ជូនប្រតិបត្តិការទៅតាមបណ្តាញ Stellar និងធ្វើប្រតិបត្តិការដោយប្រើទ្រព្យជំនួស (bridge assets)  ដូចជា Stablecoins ជាដើម ។​

ទោះបីជា blockchains ផ្សេងទៀតមានមូលនិធិសហគមន៍ - ដែលនេះគឺមានន័យថា ប្រាក់រង្វាន់ (grant) នឹងអាចត្រូវផ្តល់ទៅឲ្យគម្រោងផ្សងៗ ដែលអាចជួយដល់ប្រព័ន្ធអេកូឡូស៊ីបន្ថែមទៀត ក៏Stellar បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់របស់ខ្លួនធ្វើការបោះឆ្នោតដើម្បីអនុម័តសម្រេច ថាតើគម្រោងណាមួយដែលគួរតែត្រូវបានការគាំទ្រ ៕

ប្រភព៖ Coinmarketcap

 

Was this article helpful?

0 out of 0 found this helpful

Have more questions? Submit a request

Comments

0 comments

Please sign in to leave a comment.