Worldcoin

តើ Worldcoin (WLD) ជាអ្វី?

បេសកកម្មរបស់គម្រោង «Worldcoin» គឺដើម្បីកសាងអត្តសញ្ញាណ និងបណ្តាញហិរញ្ញវត្ថុដ៏ធំ សម្រាប់ការប្រើប្រាស់ជាសាធារណៈ និងផ្តល់ភាពជាម្ចាស់ដល់អ្នកប្រើប្រាស់គ្រប់ៗរូប ។

ប្រព័ន្ធរបស់ Worldcoin គឺជាប្រព័ន្ធភ្ជាប់ទំនាក់ទំនងទៅនឹងការផ្ទៀងផ្ទាត់អត្តសញ្ញាណ (World ID) និងមានការការពារឯកជនភាពអ្នកប្រើប្រាស់ ដែលអាចផ្ទៀងផ្ទាត់ដោយមិនចាំបាច់បង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នោះឡើយ។ ប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណ (World ID) នេះអាចឲ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់បញ្ជាក់ភាពជាបុគ្គលតាមអនឡាញ (Proof of Personhood) ក្នុងពេលជាមួយគ្នានេះដែរ ប្រព័ន្ធនឹងរក្សាឯកជនភាពរបស់អ្នកប្រើប្រាស់តាមរយៈការផ្ទៀងផ្ទាត់បញ្ចាក់ដោយមិនចាំបាច់បង្ហាញព័ត៌មានឯកជនភាព ។

ដើម្បីអាចដំណើរការ protocol របស់ Worldcoin​ បាន បុគ្គលិកគ្រប់រូបត្រូវធ្វើការទាញយកកម្មវិធី World App ដែលជាកម្មវិធីកាបូបដំបូង (Wallet app) ដែលគាំទ្រដល់ការបង្កើត World ID។ អ្នកប្រើប្រាស់ត្រូវចូលទៅផ្ទៀងផ្ទាត់ជាមួយនឹងកែវភ្នែក ដើម្បីបញ្ជាក់ពីការផ្ទៀងផ្ទាត់អត្តសញ្ញាណ។ ឧបករណ៍ផ្ទៀងផ្ទាត់ភាគច្រើនត្រូវបានដាក់ឲ្យដំណើរការដោយបណ្តាញឯករាជ្យរបស់ក្រុមហ៊ុនដែលហៅថា ប្រតិបត្តិករផ្ទៀងផ្ទាត់ (Orb Operators)។ ឧបករណ៍ផ្ទៀងផ្ទាត់ (Orb) គឺប្រើប្រាស់​ឧបករណ៍ចាប់សញ្ញាដែលមានសមត្ថភាពបែងចែករវាងកែវភ្នែកមនុស្សមែនទែន និងកែវភ្នែកនៅក្នុងរូបថត ដើម្បីផ្ទៀងផ្ទាត់ភាពជាមនុស្សពិតប្រាកដ និងចំណុចពិសេសផ្សេងទៀត ជាមួយនឹងរូបភាពដែលនឹងត្រូវលុបចេញភ្លាមៗបន្ទាប់ពីផ្ទៀងផ្ទាត់រួច (អវត្តមានការយល់ព្រមចំពោះការគ្រប់គ្រងទិន្នន័យ) ។

អ្នកកាន់កាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ គឺមានសិទ្ធិក្នុងការទាមទារថ្លៃសេវាជា token​ របស់ WLD ប៉ុន្តែ token នេះមិនទាន់មានដំណើរការនៅក្នុងសហរដ្ឋអាមេរិកនោះទេ - អាចស្វែងយល់ព័ត៌មានលម្អិតនៅក្នុង Whitepaper។ នេះគឺជាសក្តានុពលក្នុងការធ្វើឲ្យ​ WLD ក្លាយជារូបិយប័ណ្ណឌីជីលដែលមានការចែកចាយយ៉ាងទូលំទូលាយបំផុត ។

Token WLD គឺត្រូវបានអភិវឌ្ឍន៍ឡើងជាប្រភេទ token សម្រាប់ការប្រើប្រាស់ទូទាត់លើផលិតផល និងសេវាកម្មផ្សេងៗ ជាមួយនឹងតួនាទីដែលអាចសម្រេចលើដំណើរការ protocol របស់ WLD - នេះគឺជាការ ផ្តល់សិទ្ធិជូនអ្នកប្រើប្រាស់ក្នុងការសម្រេចចិត្តអំពីអនាគតរបស់ដំណើរការ protocol ទាំងមូល។ ក្រៅពីការសន្មតនៃយន្តការអភិបាលកិច្ច ដែលកំណត់ថា «1 token គឺស្មើនឹងសម្លេងឆ្នោត1» ការណែនាំអំពីប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណ (World ID) បានធ្វើឲ្យមាននូវយន្តការថ្មីគឺ «មនុស្សម្នាក់ សម្លេងមួយ»។ យន្តការទាំងពីរនេះក៏អាចបញ្ចូលរួមគ្នា ដើម្បីបើកផ្លូវថ្មីសម្រាប់ការគ្រប់គ្រងអភិបាលកិច្ចផងដែរ។ បន្ទាប់ពីការបើកដំណើរការមក មូលនិធិ Worldcoin (Worldcoin Foundation)​ បានរៀបចំការស្នើសំណើ និងធ្វើការជាមួយសហគមន៍ អំពីរបៀបដែល World ID និង WLD token អាចធ្វើប្រតិបត្តិការតាមគំរូអភិបាលកិច្ចរបស់ Worldcoin (សូមមើលគម្រោង whitepaper សម្រាប់ព័ត៌មានលម្អិតអំពីអភិបាលកិច្ច និងវិមជ្ឈការ) ។

សហគមន៍អ្នកប្រើប្រាស់ នឹងកំណត់អំពីការប្រើប្រាស់របស់ token ​ប៉ុន្តែការប្រើប្រាស់មួយចំនួនទៀតដែលបន្ថែមនៅក្នុងការគ្រប់គ្រងអភិបាលកិច្ច នឹងអាចរួមបញ្ចូលគ្នាផងដែរ។ ជាឧទា​ហរណ៍ អ្នកប្រើប្រាស់ក៏អាចសម្រេចចិត្តប្រើ  token របស់ WLD ដើម្បីធ្វើការបង់ប្រាក់លើសកម្មភាពមួយចំនួនដែលមាននៅក្នុង World App ឬកម្មវិធីកាបូបផ្សេងទៀត ដើម្បីធ្វើការទូទាត់ប្រាក់ ឬជាសញ្ញានៃការអនុម័តលើគំនិតផ្តួចផ្តើមជាក់លាក់ណាមួយ ឬគោលបំណងផ្សេងទៀត ។​

WLD គឺជាបណ្តាញ ERC-20 token ដែលដំណើរការនៅលើ Ethereum ។ បុគ្គលម្នាក់ៗ នឹងទទួលបាន token ដោយឥតគិតថ្លៃនៅលើ Layer 2។ ដូច្នេះ ប្រតិបត្តិការរបស់WLD ភាគច្រើននឹងធ្វើឡើងនៅលើ     បណ្តាញ Layer 2 ។  

តើនរណាជាស្ថាបនិករបស់ Worldcoin?

Worldcoin ត្រូវបានបង្កើតឡើងដោយលោក Sam Altman លោក Alex Blania និងលោក Max Novendstern (លោក Max Novendstern បានចាកចេញពីគម្រោងនៅក្នុងខែកក្កដា ឆ្នាំ2021) ។ លោក Sam Altman គឺជាសហស្ថាបនិកដែលមានប្រជាប្រិយភាពជាងគេ ហើយបច្ចុប្បន្នលោកក៏ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OpenAI និងជាអតីតប្រធានក្រុមហ៊ុន Y Combinator ដែលជាប្រភេទធុរៈកិច្ចថ្មី។ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ដំបូងរបស់គម្រោង Worldcoin ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Tools for Humanity (TFH) រួមជាមួយនឹងដៃគូផ្សេងទៀត ។

Worldcoin បានគៀងគរថវិកាបានប្រហែល 250 លានដុល្លារអាមេរិក នៅក្នុងដំណាក់កាលជាច្រើនពីក្រុមអ្នកវិនិយោគមានដូចជា a16z, Khosla Ventures, Bain Capital Crypto, Blockchain Capital និង Tiger Global ជាដើម ។

worldcoin1.png

តើអ្វីដែលធ្វើឱ្យ Worldcoin មានលក្ខណៈពិសេស?

Worldcoin មានគោលបំណងធ្វើខ្លួនក្លាយទៅជាក្រុមហ៊ុនផ្ទៀងផ្ទាត់អត្តសញ្ញាណ និងជាបណ្តាញហិរញ្ញវត្ថុដ៏ធំជាងគេរបស់ពិភពលោក ដែលទទួលស្គាល់ដោយអ្នកប្រើប្រាស់ជាច្រើនពាន់លាននាក់។ ផ្ទុយទៅនឹងគម្រោងទ្រព្យឌីជីថលផ្សេងទៀត ដែលភាគច្រើននៃ tokens របស់ WLD នឹងត្រូវផ្តល់ជូនដល់អ្នកប្រើប្រាស់ ។

សម្រាប់ការប្រើប្រាស់ជាមួយ World ID បុគ្គលគ្រប់រូបអាចបញ្ចាក់បានថា ពួកគេគឺជាមនុស្សពិតប្រាកដនៅគ្រប់វេទិកាទាំងអស់ រួមទាំងនៅលើ protocol ដូចជាប្រព័ន្ធ Web 3 បណ្តាញផ្សព្វផ្សាយសង្គម កម្មវិធីរបស់រដ្ឋាភិបាលជាដើម។ ទាំងនេះ នឹងអាចជួយដល់ការចែកចាយ token ដោយឥតគិតថ្លៃទៅដល់ក្រុមសហគមន៍ ឬការលក់ token/NFT​ ដោយយុត្តិធម៌ ជួយការពារពីកម្មវិធីរ៉ូប៉ូត និងការបង្កើតគណនីក្លែងក្លាយសម្រាប់យកមកវាយប្រហារលើបណ្តាញផ្សព្វផ្សាយសង្គម និងអាចជួយដល់កម្មវិធីប្រើប្រាស់ធនធានរបស់រដ្ឋាភិបាលដោយយុត្តិធម៌ផងដែរ មានដូចជាប្រព័ន្ធសុខាភិបាល ការបោះឆ្នោត និងសេវាសាធារណៈផ្សេងៗ​ ។ល។ លើសពីនេះទៅទៀត World ID ក៏អាចជួយដល់ដំណើរការលិទ្ធិប្រជាធិបតេយ្យក្នុងកម្រិតពិភពលោក និងទម្រង់អភិបាលកិច្ចផ្សេងៗដូចជា (ឧ. តាមរយៈការបោះឆ្នោតដែលម្ចាស់ឆ្នោតអាចបញ្ចេញមតិបាន - quadratic voting) ហើយនៅទីបំផុតវាអាចឈានដល់ការមានកម្មវិធីដែលប្រជាពលរដ្ឋអា​ចទទួលថវិកាពីរដ្ឋាភិបាល ។

មនុស្សជាង 2 លាននាក់មកពីជាង 30 ប្រទេសផ្សេងៗគ្នានៅជុំវិញទ្វីបទាំង5 បានធ្វើការផ្ទៀងផ្ទាត់នៅក្នុងកម្មវិធី Orb នៅក្នុងដំណាក់កាល មុនការដាក់ឲ្យដំណើរការនៃគម្រោងនេះ ដែលមានរយៈពេលចាប់ពីខែឧសភា ឆ្នាំ2021 រហូតដល់ខែកក្កដា ឆ្នាំ2023។ ក្នុងពេលចាប់ផ្តើមដំណើរការ Worldcoin បានចាប់ផ្តើមដាក់ឱ្យដំណើរការនូវ 1,500 Orbs នៅជុំវិញ 35ទីក្រុង នៅក្នុងប្រទេសចំនួន 20 ដើម្បីបំពេញតម្រូវការ World ID នៅលើពិភពលោក ៕

ប្រភព៖ Coinmarketcap

 

Was this article helpful?

0 out of 0 found this helpful

Have more questions? Submit a request

Comments

0 comments

Please sign in to leave a comment.