VeChain

តើ VeChain (VET) ជាអ្វី?

VeChain (VET) គឺជាវេទិកាកិច្ចសន្យាឆ្លាតវៃ​ (smart contract) ដែលដំណើរការដោយប្រព័ន្ធប្លុកឆេន កម្រិត Layer 1 ដែលអាចឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ស្ថាប័នធំៗបាន ។

VeChain បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ 2015 ដែលផ្តោតលើការសហការជាមួយអាជីវកម្មច្រើនប្រភេទ ដើម្បីដឹងច្បាស់ពីប្រព័ន្ធបច្ចេកវិទ្យាប្លុកឆេនថាតើអាចធ្វើសមាហ័រណកម្មនៅក្នុងវិស័យអាជីវកម្មណាខ្លះ។ VeChain បាន​ចាប់ផ្តើមការផ្លាស់ប្តូររបស់ខ្លួនទៅប្រើប្រាស់ប្រព័ន្ធប្លុកឆេនសាធារណៈនៅក្នុងឆ្នាំ2017 ជាមួយនឹងបណ្តាញ ERC-20 ដើម្បីបង្ហាញពីវត្តមានរបស់ខ្លួន មុនពេលចាប់ផ្តើមដំណើរការប្រព័ន្ធប្លុកឆេនផ្ទាល់ខ្លួននៅក្នុងឆ្នាំ2018 ជាមួយនឹង tokenថ្មីដែលមានឈ្មោះថា «VET» ។

VeChain មានគោលបំណងប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និង​ Internet of Things (IoT) ដើម្បីបង្កើតប្រព័ន្ធបរិស្ថានដែលអាចជួយដោះស្រាយលើទិន្នន័យសំខាន់ៗសម្រាប់ឧស្សាហកម្មលើសកលលោករាប់ចាប់​តាំងពីវិស័យវេជ្ជសាស្រ្ត​ ថាមពល អាហារ និងភេសជ្ជៈ រួមជាមួយគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDG)។ ក្នុងការពង្រឹងទំនុកចិត្តលើទិន្នន័យ VeChain កំពុងអភិវឌ្ឍប្រព័ន្ធឌីជីថលដែលគាំទ្រដល់បដិវត្តន៍ឧស្សាហកម្មទី4 ដែលទាមទារឲ្យមានការចែករំលែកទិន្នន័យភ្លាមៗរវាងអ្នកចូលរួមទាំងអស់ ។

វេទិកានេះប្រើ tokenចំនួន2 ដែលមានឈ្មោះថា «VET» និង «VTHO» ដើម្បីគ្រប់គ្រង និងបង្កើតតម្លៃនៅលើប្លុកឆេនសាធារណៈ «VeChainThor» របស់ខ្លួន។ VET ជាអ្នកបង្កើត «VTHO» ដែលដើរតួជាទ្រព្យសម្រាប់រក្សាទុក និងសម្រាប់ការផ្ទេរនៅក្នុងប្លុកឆេនរបស់ខ្លួន។ VTHO គឺត្រូវបានប្រើប្រាស់លើការចំណាយតម្លៃហ្គាស ដែលផ្តាច់គ្នាពីតម្រូវការក្នុងការបង់ថ្លៃហ្គាសក្នុងពេលធ្វើប្រតិបត្តិការលើប្លុកឆេន ។

វាមានអត្ថប្រយោជន៍បន្ថែមផ្សេងទៀតក្នុងការធានាថា​ ការចំណាយលើការប្រើប្រាស់លើបណ្តាញដែលអាចរក្សាស្ថិរភាពតម្លៃ ដោយមានការប៉ះទង្គិចការប្រែប្រួលអថេរមួយចំនួនដូចជា ចំនួន VTHO ដែលតម្រូវឲ្យមានប្រតិបត្តិការសេវាកម្ម ឬដោយការបង្កើនការបង្កើតអត្រាតម្លៃរបស់ VTHO។ សកម្មភាព​បែបនេះ គឺ​ ​ទាមទារ​ឲ្យ​មាន​ការចូលរួមបោះឆ្នោត​ពី​សហគមន៍​ពាក់ព័ន្ធទាំងអស់ ។

VeChain អាចបង្ហាញពីប្រសិទ្ធភាព និងតម្លាភាពក្នុងការ​តាមដានទិន្នន័យ ខ្សែសង្វាក់ផ្គត់ផ្គង់ និងប្រព័ន្ធ បរិស្ថាន​ ដូចជានៅតាមបណ្តាទីក្រុងនៅក្នុងប្រទេស San Marino គឺអាចជួយតាមដាន និងគ្រប់គ្រងធនធានរបស់ខ្លួនឲ្យតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាដើម។

 

តើនរណាជាស្ថាបនិករបស់ VeChain (VET)?

លោក Sunny Lu គឺជាអ្នកបង្កើត និងជាសហស្ថាបនិករបស់ VeChain លោកក៏ជានាយកផ្នែកព័ត៌មានវិទ្យា ហើយក៏ជាអតីតនាយកផ្នែកព័ត៌មានវិទ្យារបស់ក្រុមហ៊ុន Louis Vuitton នៅក្នុងប្រទេសចិនផងដែរ ។

ចាប់តាំងពីពេលនោះមក លោក Lu ក៏បានក្លាយជាអ្នកល្បីឈ្មោះម្នាក់ក្នុងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ។ គាត់មានការចាប់អារម្មណ៍លើសមត្ថភាពរបស់បច្ចេកវិទ្យាប្លុកឆេនក្នុងការដោះស្រាយបញ្ហាតម្លាភាព ដែលភាគច្រើនបានលើកឡើងថា វាអាចបង្កើត «ភាពមិនខ្វល់ពីទំនុកចិត្ត» លើរចនាសម្ព័ន្ធសហគ្រាស/អាជីវកម្មនោះទេ - ដែលវាមិនទទួល​រងពីព័ត៌មានអំពើពុករលួយ ដោយសារការសហការយ៉ាងជិតស្និទ្ធជាមួយអ្នកប្រឹក្សាផ្នែកសវនកម្មជាច្រើន មានដូចជា PriceWaterhouseCoopers និង DNV ដែលបានផ្ទៀងផ្ទាត់គុណភាពទិន្នន័យ និងបញ្ជាក់ពីដំណើរការឧស្សាហកម្ម ។

សហស្ថាបនិក លោក Jay Zhang ដែលជាអ្នកដឹកនាំរចនាសម្ព័ន្ធសាជីវកម្ម អភិបាលកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុជាសកលរបស់ VeChain លោកធ្លាប់ធ្វើការឱ្យក្រុមហ៊ុន Deloitte និង PriceWaterhouseCoopers នៅក្នុងវិស័យហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យ ។

ដោយបានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ 2015 VeChain គឺជាវេទិកាកិច្ចសន្យាឆ្លាតវៃដ៏ចំណាស់បំផុតមួយនៅលើទីផ្សារ ជាមួយនឹងភាពល្បីល្បាញក្នុងចំណោមអតិថិជនសហគ្រាសរបស់ខ្លួន ។

Vechain.jpg

 

តើអ្វីធ្វើឱ្យ VeChain (VET) មានលក្ខណៈពិសេស?

ការកើតឡើងរបស់ VeChain គឺដើម្បីបង្អាក់គំរូអាជីវកម្មបែបបុរាណ ហើយត្រូវបានគេស្គាល់ថា វាគឺល្អបំផុតសម្រាប់ការងារក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលជាឧស្សាហកម្មមានការផ្លាស់ប្តូរតិចតួចបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ការងាររបស់ខ្លួនក្នុងការផ្តល់នូវការជឿទុកចិត្តលើដំណើរការវិមជ្ឈការសម្រាប់ប្រព័ន្ធអេកូពហុភាគី(multi-party) ដែលបានទទួលជោគជ័យសំខាន់ៗរួចទៅហើយ ជាមួយនឹងអតិថិជនកំពូលៗ និង​ស្ថាប័នរដ្ឋាភិបាល ។

ការប្រើប្រាស់បច្ចេកវិទ្យាដែលមានតម្លាភាព គ្មានចំណុចខ្សោយ និងមានតែប្រព័ន្ធសុវត្ថិភាពខ្ពស់ ប្រសិទ្ធភាព និងកាត់បន្ថយការតាមដានគ្រប់ប្រភេទទិន្នន័យទាំងអស់​ ព្រមជាមួយការកាត់បន្ថយការចំណាយតាមរយៈប្រព័ន្ធស្វ័យប្រវត្តិនៅក្នុងកិច្ចសន្យាឆ្លាតវៃ។ កាបូន ខ្សែសង្វាក់ផ្គត់ផ្គង់ ភស្តុភារអន្តរជាតិ​(international logistics) ប្រព័ន្ធលើកទឹកចិត្ត លិខិតអនុញ្ញាតយានយន្តឆ្លងដែន និងអ្វីៗជាច្រើនផ្សេងទៀតដែលនឹងទទួលបានអត្ថប្រយោជន៍ពីការជឿទុកចិត្ត និងកិច្ចសហការនេះ ។

វេទិការបស់ VeChain មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់អតិថិជន និងឧស្សាហកម្មផ្សេងៗ ជាច្រើន ។

ការរៀបរាប់ជាផ្លូវការរបស់ VeChain គឺបានបង្ហាញពីចំណុចពិសេសមួយចំនួនដែលមាននៅក្នុង         dual-token ដែល​បង្កើតឡើងជាមួយនឹងកម្មវិធី protocols ​ដូចជា «ការផ្ទេរកម្រៃ» និងសេវាកម្មក្នុងពេលតែមួយនៃ «ToolChain» ដែលមានន័យថា ក្រុមហ៊ុនគ្រីបតូផ្សេងគ្នាអាចបង់ថ្លៃជាសាច់ប្រាក់ ទៅឲ្យក្រុមហ៊ុនសេវាកម្មប្លុកឆេន VeChain     ហើយសម្រាប់កិច្ចសន្យាឆ្លាតវៃ នឹងទទួលការបង់ថ្លៃជាហ្គាស ដើម្បីធានាការប្រើប្រាស់ដោយគ្មានការប៉ះពាល់ និងប្រព័ន្ធច្បាប់ផ្សេងៗទៀត ។

ប្រភព៖​ Coinmarketcap

Was this article helpful?

0 out of 0 found this helpful

Have more questions? Submit a request

Comments

0 comments

Please sign in to leave a comment.