តើ Unifi Protocol DAO (UNFI) ជាអ្វី?
Unifi Protocol គឺជាបដិវត្តន៍ថ្មីសម្រាប់សេដ្ឋកិច្ចប្លុកឆេន។ គោលគំនិតរបស់វា Unifi Protocol គឺមានភាពសាមញ្ញ - ដែលកម្មវិធីនេះ នឹងប្រើStablecoin ធ្វើជា gas token របស់ខ្លួនក្នុងការទូទាត់ ព្រមទាំងសម្រាប់លុបការប្រែប្រួលរបស់ប្រតិបត្តិការ និងតម្លៃអតិផរណា។ គម្រោងនេះមានគោលបំណងបង្កើតប្លុកឆេនថ្មីកម្រិតខ្ពស់ ដោយលើគោលការណ៍ស្ថេរភាពសេដ្ឋកិច្ច។ ការបង្កើតនេះ គឺមិនមែនត្រឹមតែរូបិយប័ណ្ណគ្រីបតូតែប៉ុណ្ណោះនោះទេ ។
Unifi Protocol DAO មានបេសកកម្មក្នុងការបង្កើតប្លុកឆេន ដែលជាដំណោះស្រាយចំពោះទំនើបកម្មហិរញ្ញវត្ថុ ដោយធ្វើការកសាងសេ្ថរភាពសេដ្ឋកិច្ចប្លុកឆេនឲ្យបានគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍអាជីវកម្ម ។
Unifi Protocol DAO បាននឹងកំពុងរៀបចំសេដ្ឋកិច្ចប្លុកឆេនឡើងវិញ ដើម្បីជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចាប់តាំងពីឆ្នាំ2018 មកម្លេះ។ ទាំងនេះរួមមានផលិតផលមួយចំនួនដូចជា wrapperless cross-chain bridge (uBridge), និង multi-chain AMM (uTrade) ដើម្បីបំពេញជាមួយនឹងប្រព័ន្ធកម្មវិធី DeFi arbitrage strategies (DARBi) កម្រិតខ្ពស់ និងប្រភេទtoken ដែលមានការគាំទ្រពីក្រោយរបស់stablecoin រួមបញ្ចូលគ្នាយ៉ាងពេញលេញក្នុងប្រព័ន្ធ ($UP) ។
UNFI គឺជាប្រភេទ token បែបអភិបាលកិច្ច (governance token) (ដែលមានន័យថាអ្នកកាន់កាប់tokenប្រភេទនេះមានសិទ្ធិចូលរួមការធ្វើសេចក្តីសម្រេចនៅក្នុងគម្រោង) សម្រាប់ Unifi Protocol DAO ។ អ្នកកាន់កាប់ UNFI គឺមានសិទ្ធិក្នុងការស្នើ និងចូលរួមក្នុងការធ្វើប្រជាមតិផ្សេងៗ ។
តើអ្នកណាជាស្ថាបនិករបស់ Unifi Protocol DAO?
Unifi Protocol DAO ត្រូវបានរកឃើញ និងបង្កើតឡើងដោយសហគមន៍អ្នកវិនិយោគតាមអនឡាញ (online staking community) មួយដែលមានឈ្មោះថា «Sesameseed» ។
លោក Juliun Brabon គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់Unifi Protocol DAO ។ គាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសពីសាកលវិទ្យាល័យ Buffalo ហើយបានចាប់ផ្តើមអាជីពក្នុងវិស័យការគ្រប់គ្រងប្រតិបត្តិការ។ ក្រោយមក លោកបានក្លាយជាប្រធានក្រុមហ៊ុនជាច្រើនរួមមាន Jarrow Industries និង Dr. Vitaជាដើម ។ នៅក្នុងខែឧសភា ឆ្នាំ2018 លោករួមគ្នាបង្កើត «Sesameseed» និងបានចាប់ផ្តើមធ្វើនៅ Unifi Protocol DAO ។
លោក Kerk Wei Yang ក៏ជាផ្នែកសំខាន់មួយទៀតរបស់ក្រុម Unifi ដែលទទួលខុសត្រូវលើការអភិវឌ្ឍន៍សមត្ថភាពនៃកិច្ចសន្យាឆ្លាតវៃ (smart contract) របស់ Unifi Protocol DAO ។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Nanyang Technological ប្រទេសសិង្ហបុរី ហើយបានចាប់ផ្តើមធ្វើការក្នុងផ្នែកគ្រប់គ្រងទិន្នន័យ។ គាត់បានចូលរួមជាមួយ Unifi Protocol DAO កាលពីខែតុលា ឆ្នាំ2020 ។
លោក Daniel Blanco គឺជាអ្នកដឹកនាំក្នុងការអភិវឌ្ឍន៍របស់ Unifi Protocol DAO។ គាត់មានប្រវត្តិការងារដ៏ពូកែម្នាក់ក្នុងផ្នែកព័ត៌មានបច្ចេកវិទ្យា និងបានបម្រើការមួយចំនួននៅតាមបណ្តាក្រុមហ៊ុនដូចជា Transparent CDN និង Seedtag ជាដើម។ គាត់បានចូលរួមជាមួយ Unifi Protocol DAO កាលពីខែតុលា ឆ្នាំ2020។
តើអ្វីដែលធ្វើឱ្យ Unifi Protocol DAO មានលក្ខណៈពិសេស?
Unifi Protocol DAO មានការជឿជាក់ថា បច្ចេកវិទ្យាប្លុកឆេន គឺមានបញ្ហាគ្រីបតូ ហើយ Unifi Protocol DAO កំពុងព្យាយាមដោះស្រាយនៅក្នុងឧស្សាហកម្មនេះ និងបានអភិវឌ្ឍប្លុកឆេន ដោយមិនចាំបាច់បង្កើត ហ្គាស token (ការទូទាត់បង់ថ្លៃប្រតិបត្តិការ)។ ផែនការរបស់ពួកគេ គឺធ្វើការគិតឡើងវិញនូវអ្វីដែល ប្លុកឆេនគួរតែអាចធ្វើបានច្រើនជាងនេះ ដូចជាការបំបែកគោលការណ៍សំខាន់ៗ ដូចជា ហ្គាស tokens (ការទូទាត់បង់ថ្លៃប្រតិបត្តិការ) ត្រូវតែជាទំនិញអតិផរណា។ ឬរបៀបក្នុងការឧបត្ថម្ភដល់អ្នកផ្ទៀងផ្ទាត់ ជាមួយនឹងបណ្តាញដែលមានអតិផរណា ដែលនេះគឺមិនមែនជាដំណោះស្រាយក្នុងការអនុញ្ញាតឱ្យប្លុកឆេនមានការបត់បែននៅក្នុងបណ្តាញ និងអភិវឌ្ឍនអាជីវកម្មឲ្យមានការជឿនលឿននោះទេ ។
តើមានកាក់ Unifi Protocol DAO (UNFI) ចំនួនប៉ុន្មាននៅលើទីផ្សារ?
ចំនួនផ្គត់ផ្គង់សរុបរបស់ UNFI tokens គឺមានចំនួន 10,000,000 កាក់ ហើយបច្ចុប្បន្ន UNFI tokens គឺមានប្រហែល 5,800,000 កាក់ដែលកំពុងធ្វើចរាចរយ៉ាងសកម្មនៅលើទីផ្សារ ។
ដោយសារ UNFI គឺជាប្រភេទ token បែបអភិបាលកិច្ច (governance token) ដែលអាចដំណើរការឆ្លងប្លុកឆេនផ្សេងគ្នាសម្រាប់កម្មវិធី Unifi Protocol Dao - វាមានសារៈសំខាន់ចំពោះមុខងារស្នូលរបស់វា ដែលមានទាំងវិមជ្ឈការ និងដំណើរការឆ្លងលើបណ្តាញប្លុកឆេនផ្សេងគ្នាបានច្រើនតាមដែលអាចធ្វើបាន។ ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះ UNFI គឺមាននៅលើប្លុកឆេនជាច្រើន ដែលជាទ្រព្យដើមដែលមានសិទ្ធិលើអភិបាលកិច្ច។ ហើយដើម្បីគាំទ្រដល់សេដ្ឋកិច្ចtokenនេះ បច្ចុប្បន្ន DAO បានគាំទ្រដល់សន្ទនីយភាព (liquidity) token នៅលើប្លុកឆេនទាំងនោះ រួមនឹងព័ត៌មានលម្អិតជាច្រើនផ្សេងទៀតដែលមាននៅក្នុងឯកសារ Dev លើគេហទំព័រ Unifi Protocol ។
បន្ថែមពីលើការគាំទ្រនូវដំណើរការឆ្លងលើបណ្តាញប្លុកឆេនផ្សេងគ្នាបាន UNFI បានចែកចាយដោយសេរីដល់អ្នកចូលរួម ទាំងLaunchpool នៅលើBinance និងតាមរយៈការវិនិយោគបែប Staking របស់Ethereum ។
តើបណ្តាញ Unifi Protocol ផ្តល់សុវត្ថិភាពយ៉ាងដូចម្តេច?
Unifi Protocol ត្រូវបានការពារសុវត្ថិភាពដោយ proof-of-stake (PoS) និង consensus mechanism។ PoS គឺពឹងផ្អែកលើ token ដែលអាចវិនិយោគបែប Staking ដើម្បីធានាបាននូវសុពលភាពរបស់ nodes និងធានានូវដំណើរការជីករក(mining)។ នេះគឺមានន័យថា nodesគឺត្រូវបានជ្រើសរើសដោយផ្អែកលើការstaking របស់ពួកគេនៅក្នុង token ដែលបានផ្តល់ឱ្យ។ មិនដូចវិធីសាស្ត្រ proof-of-work (PoW) ដែលប្រើដោយរូបិយប័ណ្ណគ្រីបតូមួយចំនួនដូចជា Bitcoin នោះទេ ដែល PoS គឺមានលទ្ធភាពធ្វើប្រតិបត្តិការបានច្រើនក្នុងរយៈពេលខ្លី និងអាចផ្តល់ជូននូវភាពបត់បែនកាន់តែច្រើនដល់អ្នកបង្កើតគម្រោង។ មិនត្រឹមតែប៉ុណ្ណោះនោះទេ PoS គឺមិនត្រូវការប្រើថាមពលអគ្គិសនីច្រើនសន្ធឹកសន្ធាប់ និងកម្លាំងកុំព្យូទ័រដ៏ខ្លាំង ដើម្បីសម្រួលដល់ដំណើរការជីករកនោះទេ (minning) ៕
ប្រភព៖ Coinmarketcap
Comments
0 comments
Please sign in to leave a comment.