តើ Theta (THETA) ជាអ្វី?
Theta (THETA) គឺជាបណ្តាញកម្មវិធីដែលដំណើរការដោយប្លុកឆេន ដែលបានបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយវីដេអូ។ Theta បានបើកដំណើរការដំបូងរបស់ខ្លួននៅក្នុងខែមីនា ឆ្នាំ2019 ដែលដំណើរការតាមបែបវិមជ្ឈការ ក្នុងនោះផងដែរអ្នកប្រើប្រាស់អាចចែករំលែកកម្រិតបញ្ជូន និងធនធានផ្សេងៗតាមបែប បុគ្គលទៅបុគ្គល (P2P) ។ គម្រោងនេះត្រូវបានណែនាំដោយលោក Steve Chen ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន YouTube និងលោក Justin Kan ជាសហស្ថាបនិកក្រុមហ៊ុន Twitch ។
Theta បង្ហាញនូវរូបិយប័ណ្ណគ្រីបតូ token ដើមរបស់ខ្លួន រួមទាំងសមត្ថភាពក្នុងការបំពេញមុខងារអភិបាលកិច្ចជាច្រើនផ្សេងទៀតនៅលើបណ្តាញ រាប់បញ្ចូលទាំង Google, Binance, Blockchain ventures, Gumi, Sony Europe និង Samsung ជាដើម - ដែលជាសហគ្រាសអ្នកផ្ទៀងផ្ទាត់ រួមជាមួយនឹងបណ្តាញ Guardian ដែលគ្រប់គ្រងដោយសហគមន៍រាប់ពាន់ nodes ។
អ្នកអភិវឌ្ឍន៍កម្មវិធីបាននិយាយថាគម្រោងនេះមានគោលបំណងកែសម្រួលរចនាសម្ព័ន្ធក្នុងឧស្សាហកម្មផ្សាយវីដេអូក្នុងទម្រង់ពេលបច្ចុប្បន្ននេះ - ដែលជាទម្រង់បែបមជ្ឈការ ហេដ្ឋារចនាសម្ព័ន្ធមិនល្អ និងមានការចំណាយខ្ពស់ ដែលមានន័យថាអ្នកប្រើប្រាស់ចុងក្រោយតែងតែទទួលបានបទពិសោធន៍ប្រើប្រាស់មិនល្អ។ អ្នកបង្កើតមាតិកាក៏ទទួលបានប្រាក់ចំណូលតិច ដោយសារតែឧបសគ្គរវាងពួកគេ និងអ្នកប្រើប្រាស់ចុងក្រោយ ។
ក្រុមការងារ Theta បានបង្កើតផែនការអាជីវកម្មដែលផ្តោតលើអតិថិជនជាចំបងសម្រាប់ពង្រឹងប្រព័ន្ធ បរិស្ថានរបស់ខ្លួនក្នុងការផ្តោតលើកីឡាអនឡាញ តន្ត្រី ទូរទស្សន៍ ភាពយន្ត និងការអប់រំជាដើម។ បញ្ជីបណ្តាញដៃគូរបស់ Theta រួមមានវេទិកាកម្មវិធីវីដេអូជាច្រើនមាន ដូចជា Samsung VR, Cinedigm, Shout, Factory, Pandora.tv, Play Labs, និង THETA.tv ។
តើនរណាជាអ្នកបង្កើត Theta?
Theta ត្រូវបានបង្កើតឡើងដោយលោក Mitch Liu និងលោក Jieyi Long នៅក្នុងឆ្នាំ 2018។ លោក Liu គឺជាអ្នកដែលមានប្រវត្តិការងាររយៈពេលយូរក្នុងឧស្សាហកម្មហ្គេម និងវីដេអូ ព្រមទាំងជាសហស្ថាបនិកក្រុមហ៊ុនមួយចំនួនផ្សេងទៀតមានដូចជា ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មវីដេអូដែលមានឈ្មោះថា «Tapjoy» អាជីវកម្មលេងហ្គេមតាមទូរស័ព្ទឈ្មោះថា Gameview Studios និង THETA.tv ដែលជាវេទិកាផ្សាយផ្ទាល់របស់កម្មវិធី DApp ជាកម្មវិធីដំបូងដែលត្រូវបានបង្កើតឡើងនៅលើ Theta protocol ។
លោក Long គឺជាសហស្ថាបនិកទីពីរ ក៏ជានាយកផ្នែកប្រព័ន្ធបច្ចេកវិទ្យារបស់ Theta ផងដែរ លោកមានបទពិសោធន៍ការងារស្រដៀងគ្នានិងលោក Liu ក្នុងការរចនា បន្ទាប់ពីមានបទពិសោធន៍ជាច្រើនឆ្នាំ ស្រដៀងគ្នាក្នុងការរចនាប្រព័ន្ធស័្វយប្រវត្តិ ការរចនាហ្គេម កម្មវិធីនិម្មិត (virtual reality) និងប្រព័ន្ធចែកចាយខ្នាតធំ។ គាត់ក៏ជាអ្នកពិនិត្យការផ្សាយឯកសារស្រាវជ្រាវជាច្រើន (peer-reviewed academic papers) និងទទួលបានប៉ាតង់ផ្សេងៗគ្នា ក្នុងការផ្សាយវីដេអូ ប្លុកឆេន និងកម្មវិធីនិម្មិត (virtual reality) ។
បច្ចុប្បន្ននេះ Theta មានក្រុមការងារតូច ហើយគេហទំព័រផ្លូវការរបស់ខ្លួនបានបង្ហាញពីដៃគូវិនិយោគយុទ្ធសាស្រ្តជាច្រើនមានដូចជា Samsung NEXT, Sony Innovation Fund, ក្រុមហ៊ុនវិនិយោគិនប្រព័ន្ធផ្សព្វផ្សាយដូចជា BDMI Bertelsmann Digital Media Investments, CAA Creative Artists Agency និងSilicon Valley VCs រួមទាំង DCM, Sierra Ventures និង VR Fund ជាដើម ។
តើអ្វីដែលធ្វើឱ្យ Theta មានលក្ខណៈពិសេស?
គោលគំនិតចម្បងរបស់អាជីវកម្ម Theta គឺដើម្បីធ្វើវិមជ្ឈការលើការផ្សព្វផ្សាយវីដេអូ ការចែកចាយទិន្នន័យ និងការធ្វើឲ្យមានភាពងាយស្រួលក្នុងដំណើរការទិន្នន័យ និងកន្លែងរក្សាទិន្នន័យឲ្យនៅជិតគ្នា ដែលនឹងរឹតតែធ្វើឱ្យមានប្រសិទ្ធិភាព សន្សំសំចៃខ្ពស់ និងធ្វើឲ្យអ្នកចូលរួមទទួលបានភាពស្មើគ្នាក្នុងឧស្សាហកម្មនេះ ។
Theta គឺដំណើរការនៅលើបណ្តាញប្លុកឆេនរបស់ខ្លួន ព្រមទាំងបានបង្កើត tokens ចំនួនពីរ ដែលត្រូវបានគេស្គាល់ថា Theta (THETA) និងTheta Fuel (TFUEL) ដែលជួយដល់ការអភិវឌ្ឍ Theta ។
ការបង្ហាញរបស់ Theta គឺមានបីថ្នាក់៖ អ្នកមើលនឺងទទួលបានរង្វាន់ជាមួយនឹងសេវាកម្មផ្សាយពីវីដេអូ ដែលមានគុណភាពល្អ អ្នកបង្កើតមាតិកានឹងទទួលបានប្រាក់ចំណូលរបស់ពួកគេ និងឈ្មួញកណ្តាលដែលគ្រប់គ្រងវេទិកាវីដេអូ នឹងអាចសន្សំប្រាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម និងចំណូលពីការជាវសេវាប្រើប្រាស់ ។
អ្នកប្រើប្រាស់នឹងទទួលបានប្រាក់លើកទឹកចិត្ត ទាំងការមើលមាតិកា និងចែករំលែកបណ្តាញ ដែលរង្វាន់នឹងទទួលបានជា TFUEL tokens ។
វេទិកានេះគឺជាប្រភេទបណ្តាញសម្រាប់សាធារណៈជនទូទៅ ហើយអ្នកកាន់កាប់ token ទទួលបានសិទ្ធិលើអភិបាលកិច្ចដូចនឹងប្រព័ន្ធ proof-of-stake (PoS) ដែលជាកម្មវិធីមូលដ្ឋានរបស់ប្លុកឆេន ។
បន្ថែមពីលើវីដេអូ ទិន្នន័យ និងដំណើរការការចែកចាយ Theta ផ្តល់ជូនឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ជូនដល់អ្នកអភិវឌ្ឍន៍កម្មវិធី ដែលមានបំណងចាប់ផ្តើមដំណើរ (DApps) នៅលើកិច្ចសន្យាឆ្លាតវៃ EVM របស់ខ្លួន ៕
ប្រភព៖ Coinmarketcap
Comments
0 comments
Please sign in to leave a comment.