Sui

តើ Sui គឺជាអ្វី?

Sui គឺជាកម្មវិធី Blockchain Layer 1 និងជាកម្មវិធីវេទិកា «កិច្ចសន្យាឆ្លាតវៃ ឬហៅថា Smart Contract» ដែលរចនាឡើងយ៉ាងម៉ត់ចត់ ដើម្បីធ្វើឲ្យម្ចាស់ទ្រព្យឌីជីថលទាំងអស់ទទួលបានប្រតិបត្តិការលឿនរហ័ស មានឯកជនភាព មានសុវត្ថិភាព និងអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាចូលប្រើប្រាស់ប្រព័ន្ធរបស់ខ្លួនបានយ៉ាងងាយស្រួល។ គំរូដំណើរការរបស់ប្រព័ន្ធ Sui គឺបានធ្វើឡើងនៅលើប្រព័ន្ធកម្មវីធី Move (បណ្តាញកម្មវិធី Move នេះគឺបង្កើតឡើងជាពិសេសសម្រាប់ប្រើនៅក្នុងកម្មវិធីប្រព័ន្ធBlockchain) ជាប្រព័ន្ធដែលអាចទទួលបានប្រតិបត្តិការជាច្រើនក្នុងមួយតែមួយ អាចផ្ទៀងផ្ទាត់ និងបញ្ជាក់ប្រតិបត្តិការទាំងនោះក្នុងរយៈពេលដ៏ខ្លីដែលតិចជាងមួយវិនាទី ព្រមទាំងទទួលស្គាល់ទ្រព្យឌីជីថលជាច្រើនប្រភេទ និងអាចគ្រប់គ្រងនៅលើប្រព័ន្ធBlockchain បានដោយផ្ទាល់។ ជាមួយនឹងដំណើរការ និងការផ្ទុកទិន្នន័យ ប្រព័ន្ធកម្មវិធី Sui គាំទ្រដល់ប្រព័ន្ធកម្មវិធីជាច្រើនផ្សេងទៀតជាមួយល្បឿនដ៏លឿន និងតម្លៃទាប។ Sui គឺជាបច្ចេកវិទ្យាBlockchain ដែលមានការអភិវឌ្ឍន៍យ៉ាងជឿនលឿន ក្នុងការអនុញ្ញាតឲ្យអ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍កម្មវិធីអាចបង្កើតកម្មវិធីតាមការចង់បានរបស់គេ ។

Sui.jpg

តើនរណាជាស្ថាបនិករបស់ Sui​?

ក្រុមហ៊ុន Mysten Labs គឺជាអ្នកចូលរួមចំណែកទៅដល់គម្រោង Sui ដែលត្រូវបានបង្កើតឡើងដោយអតីតស្ថាបត្យករស្រាវជ្រាវគម្រោង «Novi» របស់ក្រុមហ៊ុនមេតា (ក្រុមការងាររបស់លោក គឺជាអ្នកទទួលខុសត្រូវលើគម្រោង Blockchain Diem និងកម្មវិធីភាសាកូដមួយទៀតដែលមានឈ្មោះថា «Move» មានដូចជាលោក Evan Cheng លោក Adeniyi Abiodun លោក Sam Blackshear លោក George Danezis និងលោក Kostas Chalkias ជាដើម) ។

Sui1.png

តើអ្វីដែលធ្វើឱ្យ Sui មានលក្ខណៈពិសេស?

បណ្តាញប្រព័ន្ធកម្មវិធី Sui គឺមានលក្ខណៈពិសេស ដូចជាការពង្រីកទំហំតម្រូវការ ធាតុរួមផ្សំការអភិវឌ្ឍន៍ផ្សេងៗ ការបង្ហាញប្រវត្តិទិន្នន័យប្រតិបត្តិការនិងការរក្សាទុកទិន្នន័យប្រតិបត្តិការនៅលើប្រព័ន្ធBlockchain ។ ស្ថាបត្យកររបស់ប្រព័ន្ធ Sui ក៏បានធ្វើការដោះស្រាយបញ្ហាទាំងអស់នេះនៅក្នុងកម្មវិធីជំនាន់ទីមួយរបស់ខ្លួនផងដែរ ។

ការពង្រីកទំហំតម្រូវការ​ (Horizontal Scaling)

នៅលើបណ្តាញប្រព័ន្ធ Sui រាល់ប្រតិបត្តិការទាំងអស់អាចធ្វើបានច្រើនក្នុងពេលតែមួយ ដែលខុសពីប្រព័ន្ធផ្សេងទៀត ដែលត្រូវធ្វើការរង់ចាំនៅពេលប្រតិបត្តិការមួយបានបញ្ចប់ ទើបប្រតិបត្តិការមួយទៀតអាចបន្តធ្វើបាន​ ព្រមទាំងការ​រាំងស្ទះនៃបញ្ហាមួយចំនួននៅលើប្រព័ន្ធ Blockchain ដោយសារការខ្វះខាតធនធាន គណនី និងសមាសធាតុផ្សេងទៀត ។

ធាតុរួមផ្សំផ្សេងៗ (Composability)

ខុសពីប្រព័ន្ធ Blockchain ដទៃទៀត ប្រព័ន្ធSui អាចដាក់បញ្ចូលទ្រព្យឌីជីថលផ្សេងៗចូលទៅក្នុងប្រព័ន្ធកូដដោយផ្ទាល់ (ដូចជា NFTជាដើម)។​ មុខងាររបស់ប្រព័ន្ធSui គឺអាចធ្វើឲ្យមានរចនាសម្ព័ន្ធទិន្នន័យដែលមានភាពច្នៃប្រឌិតផ្តល់ឲ្យអ្នកសរសេរកម្មវិធី ព្រមទាំងលក្ខណៈពិសេសមួយទៀត គឺអាចរក្សាទ្រព្យឌីជីថលផ្សេងៗនៅក្នុងរចនាសម្ព័ន្ធទិន្នន័យ ។​

ការបង្ហាញប្រវត្តិទិន្នន័យប្រតិបត្តិការ​ (Sparse Replay)

ជាធម្មតា ប្រព័ន្ធ Blockchain បានផ្តល់នូវរបាយការណ៍ទិន្នន័យគ្រប់ប្រតិបត្តិការទាំងអស់ ជាឧទាហរណ៍ជាក់ស្តែងសម្រាប់ប្រព័ន្ធ Sui - អ្នកផលិតហ្គេមមិនចាំបាច់តាមដានទិន្នន័យពីចំនួនអ្នកដែលបានចូលមើលហ្គេមជាមួយកម្មវិធី dApps នោះទេ ពីព្រោះការចង់ដឹងទិន្នន័យពីប្រតិបត្តិការដែលកត់ត្រានៅលើប្រព័ន្ធ​Blockchain អាចមានតម្លៃថ្លៃ ចំណែកឯផលិតផលនៅលើប្រព័ន្ធ Sui វិញគឺអាចដើរតាមការវិវឌ្ឍន៍របស់កម្មវិធីហ្គេម ដោយមិនចាំបាច់ចូលមើលនៅក្នុង «ទិន្នន័យប្រតិបត្តិការនៅក្នុងប្លក់ឬ Merkle tree» នោះទេ ។

ការរក្សាទុកទិន្នន័យប្រតិបត្តិការនៅលើប្រព័ន្ធBlockchain (On-Chain Storage)​

ដោយសារតែទ្រព្យឌីជីថលទាំងអស់ ​គឺត្រូវបានរក្សាទុកជាវត្ថុនៅលើប្រព័ន្ធ Blockchain Sui ដែលវាមិនមែនជាអ្វីដែលត្រូវដាក់ចូលទៅក្នុង «ទិន្នន័យប្រតិបត្តិការនៅក្នុងប្លក់ឬ Merkle tree» នោះទេ។ ការរក្សាទុកទ្រព្យឌីជីថលនៅលើប្រព័ន្ធBlockchain ដោយផ្ទាល់ គឺត្រូវបានប្រើប្រាស់រួមគ្នា ដូចជា IPFS (ដែលជាកម្មវិធីសម្រាប់ធ្វើការរៀបចំ និងបញ្ចូនទិន្នន័យ)ដើម្បីបង្កើនចំនួនប្លក់នៃការរក្សាទុកទិន្នន័យប្រតិបត្តិការនៅលើប្រព័ន្ធBlockchain ដោយសារតែវាមានតម្លៃថោកក្នុងការធ្វើបច្ចុប្បន្នភាពនៅក្នុងការរក្សាទុកទិន្នន័យប្រតិបត្តិការនៅលើប្រព័ន្ធBlockchain ៕

ប្រភព៖ Coinmarketcap

 

Was this article helpful?

0 out of 0 found this helpful

Have more questions? Submit a request

Comments

0 comments

Please sign in to leave a comment.