តើ Stacks (STX) ជាអ្វី?
Stacks គឺជាប្រព័ន្ធ Bitcoin Layer សម្រាប់កិច្ចសន្យាឆ្លាតវៃ ហើយប្រព័ន្ធនេះជួយឲ្យកម្មវិធីកិច្ចសន្យាឆ្លាតវៃ និងកម្មវិធីDApp អាចប្រើប្រាស់ Bitcoin សម្រាប់ធ្វើការទូទាត់ប្រតិបត្តិការនៅលើប្លុកឆេន Bitcoin បាន ។
Bitcoin គឺជាទ្រព្យដែលមានបរិមាណច្រើន មានតម្លៃ និងមានភាពឋិតឋេរជាងគេបំផុត។ Stacks layer អាចអនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍កម្មវិធី និងអ្នកប្រើប្រាស់ អាចប្រើ Bitcoin បានរហូតដល់ $500 ពាន់លាន Bitcoin ។
Stacks មានលទ្ធភាពអាចដំណើរការមុខងារជាមួយ Bitcoin និងកម្មវិធីកិច្ចសន្យាឆ្លាតវៃ បានដោយប្រព័ន្ធ Proof of Transfer ដែលភ្ជាប់ប្លុកឆេនរបស់ Stacks ទៅនឹងប្លុកឆេន Bitcoin រួមជាមួយនឹងភាសាកម្មវិធីClarity ដែល Stacks អាចដឹង និងទទួលប្រតិបត្តិការរបស់ Bitcoin បានគ្រប់ពេល ។
រាល់ប្រតិបត្តិការទាំងអស់នៅលើ Stacks layer ត្រូវបានបញ្ជូនដោយស្វ័យប្រវត្តិ និងទូទាត់នៅលើប្រព័ន្ធប្លុកឆេន Bitcoin L1។ Stacks blocks ត្រូវបានធានាដោយ Bitcoin hashpower 100% ។ ដើម្បីបញ្ជាទិញ Stacks blocks ឬប្រតិបត្តិការឡើងវិញ អ្នកវាយប្រហារនឹងត្រូវរៀបចំដំណើរការ Bitcoinឡើងវិញ ។
តើនរណាជាស្ថាបនិករបស់ Stacks?
គម្រោង Stacks នេះបានចាប់ផ្តើមនៅក្នុងឆ្នាំ 2017 នៅពេលដែលលោក Muneeb បានបញ្ចប់ថ្នាក់បណ្ឌិតរបស់គាត់ (និក្ខេបបទរបស់គាត់បានបង្ហាញពីមូលដ្ឋានគ្រឹះរបស់ Stacks layer សម្រាប់ Bitcoin) និងបានចេញផ្សាយ whitepaper និងបានកៀរគរថវិកាបានចំនួន 50 លានដុល្លារ។ មុនចាប់ផ្តើមគម្រោងនេះ ក្រុមការងាររបស់លោកក៏បានបង្កើត protocols និងកម្មវិធីនៅលើប្លុកឆេន Bitcoin L1 មុនពេលពួកគេចាប់ផ្តើមបង្កើត Stacks នៅក្នុងឆ្នាំ 2017។ ចក្ខុវិស័យដំបូងរបស់គម្រោងនេះត្រូវបានបង្ហាញនៅក្នុង កម្មវិធី TEDx Talks ផងដែរ ។
នៅក្នុងឆ្នាំ 2019 គឺជាលើកដំបូងដែលមានការទទួលស្គាល់ការបោះផ្សាយ token ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពីគណៈកម្មការមូលបត្រសម្រាប់សាធារណៈជនទូទៅ រួមទាំងសហរដ្ឋអាមេរិកផងដែរ (សម្រង់អត្ថបទ WSJ article)។ ឯកសារទាំងស្រុងក្នុងការបោះផ្សាយ token បានបង្ហាញព័ត៌មានលម្អិត និងគ្រប់ព័ត៌មានទាំងអស់អំពីគម្រោង/ក្រុមហ៊ុន/ក្រុមការងារ ។
ក្នុងឆ្នាំ 2018-2020 ក្រុមការងារបានបង្កើតហេដ្ឋារចនាសម្ព័ន្ធ Stacks — ដែលវាជាកម្មវិធី layer សម្រាប់សរសេរកម្មវិធី Bitcoin (វាដំណើរការដោយ ប្លុកឆេនផ្សេងគ្នា ប៉ុន្តែមានការភ្ជាប់បណ្តាញយ៉ាងរឹងមាំជាមួយនឹងប្លុកឆេន Bitcoin) រួមទាំងមានភាពច្បាស់លាស់ និងសុវត្ថិភាពក្នុងការប្រើប្រាស់ភាសាកម្មវិធី ។
តើអ្វីដែលធ្វើឱ្យ Stacks មានលក្ខណៈពិសេស?
ជា Bitcoin layer សម្រាប់កិច្ចសន្យាឆ្លាតវៃ Stacks មានការច្នៃប្រឌិតជាច្រើនដែលធ្វើឲ្យប្រព័ន្ធនេះមានលក្ខណៈពិសេស មានដូចជា៖
- ក្នុងការចេញផ្សាយនាពេលខាងមុខ Stacks នឹងត្រូវបានធានាដោយ hash power ទាំងមូលរបស់Bitcoin ដែលវានឹងដំណើរការដូចទៅនឹងប្លុកឆេនBitcoin ដែលនេះគឺមានន័យថាបន្ទាប់ពីបញ្ចប់ប្រតិបត្តិការរួចរាល់ នោះនឹងមិនអាចធ្វើការកែតម្រូវអ្វីផ្សេងទៀតបាននោះទេ ។
- Stacks នឹងមានយន្តការថ្មីនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់Stack ដើម្បីដាក់បញ្ចូលBitcoin ទៅក្នុងកម្មវិធីវេទិកាឆ្លាតវៃរបស់ Stack នឹងមានតម្លៃស្មើគ្នា ។
- ទ្រព្យបម្រុង Bitcoinដែលមានតម្លៃស្មើ គឺមានឈ្មោះថា sBTC ដែលអាចឲ្យកម្មវិធីកិច្ចសន្យាឆ្លាតវៃរបស់ Stack ធ្វើកិច្ចសន្យារវាងគ្នាទៅវិញទៅមកជាមួយ Bitcoin ។
- Stacks មានលទ្ធភាពប្តូររូបិយប័ណ្ណគ្រីបតូផ្សេងៗបាន រវាងអ្នកប្រើប្រាស់និងអ្នកប្រើប្រាស់ដោយផ្ទាល់បាន ហើយអ្នកដែលមាន Bitcoinអាចគ្រប់គ្រងទ្រព្យផ្សេងៗដូចជា sBTC ឬ NFTs នៅលើប្លុកឆេន Stacks ដោយប្រើ Bitcoin Private Key ។
- Stacks ប្រើភាសាសរសេរកម្មវិធី Clarity សម្រាប់កិច្ចសន្យាដែលមានសុវត្ថិភាព និងអាចព្យាករណ៍ពីដំណើរការកិច្ចសន្យាផ្សេងៗបាន ។
- Stacks មានលទ្ធភាពដំណើរការមុខងារជាមួយ Bitcoin និងកម្មវិធីកិច្ចសន្យាឆ្លាតវៃ បានដោយកម្មវិធី Proof of Transfer និងភាសាកម្មវិធី Clarity ដែលភ្ជាប់ប្លុកឆេនរបស់ Stacks ទៅនឹង Bitcoin បានគ្រប់ពេល ។
- ជាចុងក្រោយ Stacks គឺជាlayer ដែលអាចពង្រីកបាន និងអនុញ្ញាតឱ្យមានដំណើរការប្រតិបត្តិការលឿនរហ័ស និងអាចទូទាត់នៅលើប្លុកឆេន Bitcoin ។
ប្រភព៖ Coinmarketcap
Comments
0 comments
Please sign in to leave a comment.