តើ SHIBA INU (SHIB) ជាអ្វី?
SHIB គឺជា token ដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីរបស់ Shiba Inu ដែលដំណើរការជាមួយនឹងប្រព័ន្ធវិមជ្ឈការ និងជារូបិយប័ណ្ណដែលដឹកនាំដោយសហគមន៍ដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅចុងឆ្នាំ2020 SHIB token គឺដំណើរការដោយប្រព័ន្ធប្លុកឆេន Ethereum នេះមានការរីកចម្រើន និងក្លាយជាកាក់ដ៏ពេញនិយមមួយនៅជុំវិញពិភពលោក ហើយបច្ចុប្បន្ននេះត្រូវបានទទួលយកជា រូបិយប័ណ្ណគ្រីបតូសម្រាប់ធ្វើការទូទាត់ចំណាយផ្សេងៗនៅរាប់រយកន្លែង មិនថាដោយផ្ទាល់ ឬតាមរយៈអន្តរការី(ភាគីទីបី) នោះទេ ។
កាក់ Shiba Inu នេះត្រូវបានបង្កើតដោយគ្មានឈ្មោះកាលពីខែសីហា ឆ្នាំ2020 ក្រោមរហស្សនាមថា «Ryoshi» ។ លោក Ryoshi បាននិយាយពីខ្លួនគាត់ថា គាត់គ្រាន់តែជាមនុស្សម្នាក់ និងគ្មានអ្វីសំខាន់នោះទេ ហើយការខិតខំប្រឹងប្រែងនេះ គឺដើម្បីបិទបាំងពីអត្តសញ្ញាណរបស់គាត់ បើទោះបីជាទទួលបានជោគជ័យយ៉ាងណាក៏ដោយ វាក៏គ្មានអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ ។
កាក់ meme នេះបានទទួលប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ព្រមជាមួយតម្លៃរបស់វា ដោយសារតែការចាប់អារម្មណ៍ពីសហគមន៍អ្នកវិនិយោគ តាមរយៈភាពទាក់ទាញដ៏គួរឱ្យស្រលាញ់របស់កាក់នេះ និងការផ្គូផ្គងជាមួយចំណងជើងអត្ថបទសារព័ត៌មាន និងការផុសតាមប្រព័ន្ធ Twitter ពីបុគ្គលល្បីឈ្មោះមួយចំនួន ដូចជា លោក Elon Musk និង លោក Vitalik Buterin ជាដើម។ លោក Vitalik Buterin គឺជាអ្នកផ្តើមរឿងនៃ Shiba Inu ជាយូរណាស់មកហើយ ក៏ប៉ុន្តែលោកបានបដិសេធពីពាក្យចចាមអារ៉ាមនេះតាមរយៈកម្មវិធី Podcast របស់ Lex Fridman កាលពីថ្ងៃទី5 ខែមិថុនា ឆ្នាំ2021 ។
ចាប់តាំងពីការចេញផ្សាយមក សព្វថ្ងៃនេះ SHIB អាចធ្វើការជួញដូរនៅលើថ្នាលជួញដូរបែបវិមជ្ឈការរបស់ខ្លួនដែលមានឈ្មោះថា «ShibaSwap» ។
នៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2021 ថ្នាលជួញដូរ Coinbase ដែលជាថ្នាលជួញដូរគ្រីបតូដ៏ធំបំផុតមួយនៅសហរដ្ឋអាមរិក បានធ្វើការចុះបញ្ជី Shiba Inu សម្រាប់ធ្វើការជួញដូរនៅលើថ្នាលជួញដូររបស់ខ្លួន។ ពីរថ្ងៃបន្ទាប់ពីការផ្សាយដំណឹងនេះ តម្លៃរបស់ Shiba Inu បានកើនឡើងជាង 40% ដែលធ្វើឲ្យ token meme រូបកូនឆ្កែ ទទួលបានការចាប់អារម្មណ៍សារជាថ្មី ។
តើនរណាជាស្ថាបនិករបស់ SHIBA INU?
នៅក្នុង Whitepaper របស់ SHIBA INU គឺមានហេតុផលបីយ៉ាងដែលក្រុមការងាររបស់ពួកគេបង្កើត SHIB មានដូចជា៖
- យើងបានចាប់ផ្តើមពីចំណុចសូន្យ ជាមួយនឹងចំណុចសូន្យ ។
- គំនិតដ៏លេចធ្លោនៅពីក្រោយ SHIB គឺជាការសហការគ្នាលើកដំបូងរបស់ក្រុមការងារ SHIB
- យើងស្រលាញ់សត្វឆ្កែ Shiba Inu ។
ជនអនាមិកដែលបង្កើតកាក់ Shiba Inu នេះត្រូវបានគេស្គាល់ថាជា «Ryoshi» ។ ទោះយ៉ាងណាក៏ដោយគឺមានចំនួនតិចតួចបំផុតដែលដឹងពីស្ថាបនិកដ៏អាថ៌កំបាំងនៃរូបិយប័ណ្ណគ្រីបតូ រូបសត្វឆ្កែ Shiba Inu នេះ គឺដូចគ្នាទៅនឹងស្ថាបនិក Bitcoin លោក Satoshi Nakamoto ផងដែរ ។
នៅក្នុងប្លក់ RYOSHI RESEARCH របស់គាត់ Ryoshi គឺបានពណ៌នាពីលក្ខណៈរបស់គាត់ដែលត្រឹមជា «មនុស្សគ្មានសារៈសំខាន់ ត្រឹមជាមនុស្សធម្មតាម្នាក់ដែលប្រើក្តារចុចតែប៉ុណ្ណោះ»។ Ryoshi ក៏បាននិយាយថា ជាធម្មតានៅក្នុងគម្រោងមួយ គឺមានតួនាទីផ្សេងៗគ្នាដូចជា CEO ជា «អ្នកបច្ចេកទេស» និងជាផែនទីបង្ហាញផ្លូវ ហើយជាលទ្ធផល «អ្នកគ្រប់គ្នាអាចត្អូញត្អែរបាន»។ គាត់បានសង្កត់ធ្ងន់ជាមួយ Shiba គឺគ្មាននរណាម្នាក់ទទួលខុសត្រូវនោះទេ ហើយគួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺគាត់មិនមាន SHIB នោះទេ។ សម្រាប់ហេតុផលនេះ គឺ Ryoshi អាចជា «មនុស្សស្មោះត្រង់ និងមិនលំអៀង» ហើយទទួលបានការពេញចិត្តពី Shiba «តាមវិធីផ្សេងៗទៀត» ។
មានការប៉ាន់ស្មានថាលោក Vitalik Buterin គឺជាអ្នកនៅពីក្រោយលើរឿងសន្ទនីយភាព ដែលបានជួយបង្កើតសន្ទនីយភាពរបស់ Shiba Inu នៅលើថា្នលជួញដូរ Uniswap។ យោងទៅតាម Ryoshi គឺគាត់មាន «មិត្តភក្តិម្នាក់ ដែលបានជួបគ្នានៅ Devcon ក្នុងទីក្រុង Osaka និងបានឲ្យកាក់ ETH ចំនួន10 ទៅគាត់ ដើម្បីជាគូនឹងសន្ទនីយភាពនៅលើថ្នាលជួញដូរ Uniswap។ Ryoshi ក៏បានបញ្ជាក់បន្ថែមទៀតថា Shiba Inu គឺជាការពិសោធន៍មួយនៅក្នុងការកសាងសហគមន៍វិមជ្ឈការ ដូច្នេះគាត់បានបដិសេធរាល់សំណើរបស់អ្នកមានឥទ្ធិពល និងគម្រោងផ្សេងៗពីថ្នាលជួញដូរដែលគាត់បានទទួល។ «ការងារ» របស់គាត់គឺការពារម៉ាកយីហោ និងផ្តល់យោបល់ផ្សេងៗ បើទោះបីជាគាត់ធ្វើបានតិចតួចក៏ដោយ ដូចដែលបានឃើញក្នុងអត្ថបទប្លុកដែលចេញផ្សាយចុងក្រោយកាលពីខែឧសភា ឆ្នាំ2021 ។
តើអ្វីដែលធ្វើឲ្យ SHIBA INU មានលក្ខណៈពិសេស?
គេហទំព័រ SHIBA INU បានអញ្ជើញសិល្បករដែលស្រលាញ់ចូលចិត្តសត្វឆ្កែមកពីជុំវិញពិភពលោក ដើម្បីជំរុញ «ចលនាសិល្បៈ Shiba» ដូចដែលពួកគេបាននាំយកសហគមន៍ SHIBA INU ចូលទៅក្នុងទីផ្សារ NFT។ SHIBA INU ក៏បានបង្កើតយុទ្ធនាការមួយដោយប្រើ Amazon Smile ដើម្បីប្រមូលប្រាក់ឧបត្ថម្ភ ដើម្បីជួយសង្គ្រោះសត្វឆ្កែ Shiba Inu ជាមួយនឹងសមាគមសង្រ្គោះសត្វឆ្កែ Shiba Inu ។
បន្ទាប់ពីក្លាយជាកាក់ meme មួយក្នុងចំណោមកាក់ meme ជាច្រើន, Shiba Inu បានកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីលោក Vitalik Buterin បានដុតកំទេចចំណែករបស់គាត់នៃការផ្គត់ផ្គង់កាក់ SHIB។ Ryoshi បានផ្តល់ចំណែកការផ្គត់ផ្គង់របស់កាក់SHIB ទៅលោក Buterin ចំនួន50% ដោយប្រកាសថា «ដរាបណាលោក Vitalik មិនដកកាក់ដែលអាចធ្វើឲ្យមានបញ្ហានោះ កាក់Shiba Inu នេះនឹងនៅតែដំណើរការដោយរលូន ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Buterin បានសម្រេចចិត្តដុតកំទេចចំណែក 90% របស់គាត់ ហើយ ក្រោយមកវាឡើងដល់តម្លៃរាប់ពាន់លាន ដោយសារតែតម្លៃSHIB មានការកើនឡើង។ កាក់ដែលនៅសល់ចំនួន 10% ត្រូវបានបញ្ជូនទៅអង្គការសប្បុរសធម៌មួយ ដែលមានតម្លៃប្រហែល 50 ពាន់ពាន់លាន គឺ លោក Vitalik បានបរិច្ចាគទៅមូលនិធិសង្គ្រោះជំងឺ Covid-19។ គាត់បានបញ្ជាក់ថា គាត់មិនចង់ធ្វើជាអ្នកគ្រប់គ្រងអំណាចនោះទេ ដូច្នេះគាត់បានចែកចាយ tokens ត្រឡប់ទៅវិញ។ នេះគឺបានធ្វើឲ្យកាក់ SHIB មានការបាត់បង់តម្លៃជាបណ្តោះអាសន្ន តែក្រោយមក token នេះក៏បានកើនតម្លៃឡើងមកវិញ បន្ទាប់ពីសហគមន៍បានយល់ព្រមលើការរៀបចំជាមួយអង្គការសប្បុរសធម៌ ។
គោលដៅរបស់ Ryoshi លើកាក់ Shiba Inu នេះគឺដើម្បីពិនិត្យមើលថា តើថ្នាលជួញដូរបែបវិមជ្ឈការអាចដំណើរការបានដោយខ្លួនឯង ដោយគ្មានការដឹកនាំបានឬក៏អត់។ នៅក្នុងការបង្ហោះអត្ថបទក្នុងប្លុក Royshi បានកត់សម្គាល់ថា ការបែងចែកដែលបង្កឡើងដោយការបរិច្ចាករបស់លោក Buterin គឺបានធ្វើឱ្យសហគមន៍កាន់តែរឹងមាំ និងអាចធ្វើឲ្យមានការចែកចាយបន្ថែមទៀត ព្រមទាំងធ្វើឲ្យចលនាបែបវិមជ្ឈការកាន់តែល្អប្រសើរ។ ចក្ខុវិស័យរបស់គាត់សម្រាប់ប្រព័ន្ធអេកូឡូស៊ីចម្បង គឺដើម្បីអនុវត្តមុខងារជា token ដែលអាចទូទាត់ថ្លៃសេវានៅលើប្រព័ន្ធប្លុកឆេនបាន នៅខណៈពេលដែលកាក់ Shiba Inu (stablecoin) នេះក្លាយទៅជារូបិយប័ណ្ណដែលមានតម្លៃជាសាកល ។
កាលពីខែតុលា ឆ្នាំ2021 SHIB បានលេចឡើងនៅលើសារព័ត៌មាន អំពីភាពដែលអាចទៅរួចក្នុងការចុះបញ្ជីនៅលើថ្នាលជួញដូរ Robinhood និងការផ្លាស់ប្តូរ Dogecoin ឱ្យក្លាយជាកាក់ meme ដែលមានតម្លៃបំផុតដោយមូលធនប័ត្រទីផ្សារ។ តែរហូតមកដល់ពេលនេះ Robinhood មិនទាន់បានចុះបញ្ជី SHIB នោះទេ បើទោះបីជាមានការស្នើសុំដែលមានហត្ថលេខាច្រើនជាង 500,000 ក៏ដោយ។ នាយកប្រតិបត្តិ Robinhood លោកស្រី Christine Brown បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ Shiba Inu ដោយបានលើកឡើងថា អ្វីដែលនាងចូលចិត្តបំផុតនោះ គឺឃើញថាសហគមន៍មានការសាមគ្គីគ្នាជាខ្លាំងក្នុងការបង្ហាញក្តីសង្ឃឹមរបស់ខ្លួនជាសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយ Robinhood គឺបានផ្តល់អាទិភាពលើសុវត្ថិភាពជាជាង «ផលចំណេញរយៈពេលខ្លី» ក្នុងការចុះបញ្ជី token ថ្មីនេះ គឺបានធ្វើឱ្យអ្នកគាំទ្រ Shiba Inu ទន្ទឹងរង់ចាំចាប់តាំងពីពេលនោះមក ។
នៅក្នុងខែតុលា ឆ្នាំ2021 តម្លៃ SHIB មានការកើនឡើងយ៉ាងខ្លាំង ខណៈពេលដែលបានរកឃើញថាមានកាបូបមួយ បានទិញកាក់សរុបមានតម្លៃប្រមាណ 8,000 ដុល្លារ កាលពីរដូវក្តៅក្នុងនៅឆ្នាំ2020 ដែលមានតម្លៃជាង 5,7 ពាន់លានដុល្លារក្នុងតម្លៃខ្ពស់គ្រប់ពេលរបស់ SHIB។ ប៉ុន្មានសប្តាហ៍បន្ទាប់ពីតម្លៃឡើងខ្ពស់នោះមក ម្ចាស់គណនីនោះនៅមិនទាន់បានស្គាល់ថាជានរណានោះទេ តែទោះបីជាយ៉ាងណាក៏ដោយបុគ្គលនោះបានផ្ទេរទ្រព្យមួយចំនួនចេញទៅកាបូបផ្សេងផងដែរ ។
ការកើនឡើងនៃតម្លៃនេះ គឺបានធ្វើឲ្យមានការទទួលស្គាល់កាន់តែច្រើនឡើង ជុំវិញអ្នកដែលមាន token។ WhaleStats បានចងក្រងទិន្នន័យ កាបូប ETH ដ៏ធំបំផុត ហើយបានរកឃើញថា SHIB មានចំនួនច្រើនជាង 20% នៃចំណែកទីផ្សាររួមបញ្ចូលគ្នានៃ ERC-20 tokens ទាំងអស់ដែលកាន់កាប់ដោយ Ethereum whales ។ CRO គឺជា token ទី2 ដែលមានត្រឹមតែ 5% ប៉ុណ្ណោះ។ SHIB គឺមានចំនួនអ្នកកាន់កាប់រហូតដល់ជាង 1លាន ។
ជាងនេះទៅទៀត ក្រុមអ្នកលក់រាយ(ទំនិញ) បានចាប់ផ្តើមទទួលប្រើប្រាស់ SHIB ជាមធ្យោបាយទូទាត់កាន់តែច្រើនឡើង ដោយសារតែប្រជាប្រិយភាពក្នុងចំណោមអ្នកវិនិយោគ។ នៅដើមខែធ្នូ ឆ្នាំ2021 ហាងលក់រាយគ្រឿងអេឡិចត្រូនិកនៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា Newegg បានបន្ថែម SHIB ក្នុងការទូទាត់ដោយបានចាប់ដៃគូជាមួយថ្នាលទូទាត់ប្រាក់គ្រីបតូ BitPay។ ការទទួលស្គាល់ SHIB សម្រាប់ធ្វើការទូទាត់ ដោយពាណិជ្ជករច្រើនជាង 500 នាក់ ដោយយោងតាមក្រុមហ៊ុនទូទាត់ប្រាក់ CoinGate សូម្បីតែក្រុមហ៊ុនអ្នកផ្តល់កាបូបឌីជីថលដែលទទួលបានការវិនិយោគពីក្រុមហ៊ុន Samsung ដែលមានឈ្មោះថា ZenGo ក៏បានបន្ថែម SHIB ទៅក្នុងជម្រើសការទូទាត់របស់ខ្លួន ហើយភោជនីយដ្ឋាននៅក្នុងទីក្រុងប៉ារីសក៏បានដាក់ SHIB ជាជម្រើសសម្រាប់ការទូទាត់ផងដែរ។ សហគមន៍ Shiba Inu បានធ្វើការអំពាវនាវឱ្យ McDonald's ទទួលយក Shiba Inu សម្រាប់ការទូទាត់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងនេះមិនបានទទួលជោគជ័យនោះទេ ។
មូលហេតុចម្បងនៃការកើនឡើងតម្លៃរបស់ SHIB គឺមកពីការខិតខំប្រឹងប្រែងរបស់សហគមន៍ SHIB ក្នុងការបង្កើត token Shiba Inu ទៅជា token ដែលអាចធ្វើការទូទាត់បាន ហើយបន្ទាប់មកក៏បានវិវឌ្ឍន៍ទៅជាប្រព័ន្ធអេកូ(ecosystem) Shiba Inu ទាំងមូល ។
ShibaSwap គឺជាថ្នាលជួញដូរបែបវិមជ្ឈការ (DEX) ដែលបានបង្កើតឡើងសម្រាប់ Shiba Inu ដោយយកគំរូកូដតាម Sushiswap ដែលវាមានលក្ខណៈពិសេស និងកែសម្រួលទៅជាប្រព័ន្ធអេកូឡូស៊ី Shiba Inu នេះបើតាមការលើកឡើងរបស់ Ryoshi។ លើសពីនេះទៅទៀត Shiba Inu មានគម្រោងអភិវឌ្ឍ SHI ឲ្យក្លាយទៅជា «ប្រព័ន្ធការជួញដូរតម្លៃសកល» ដែលជា Stablecoin ដែលមានតម្លៃមួយសេនក្នុងការផ្គូផ្គងជាមួយរូបិយប័ណ្ណគ្រីបតូផ្សេងទៀត ដែលខុសពី Stablecoin មួយចំនួនដែលមានតម្លៃមួយដុល្លារ។ ដំណើរការនេះត្រូវបានគ្រោងឡើងបន្ទាប់ពី Shiba បានដំណើរការដោយប្រព័ន្ធប្លុកឆេន Layer 2 ដែលមានឈ្មោះថា Shibarium ហើយ Ryoshi បានរំពឹងថា SHI នឹងធ្វើដំណើរការស្រដៀងគ្នានឹង DAI។ នៅក្នុងដំណើរការនេះ SHI គឺមានទ្រព្យបំរុងក្នុងការទ្រទ្រង់តម្លៃផ្គូផ្គងត្រឹមតែតម្លៃមួយសេនប៉ុណ្ណោះ ប្រសិនបើតម្លៃផ្គូផ្គងនោះបានធ្លាក់ចុះ ។
យោងតាម Ryoshi គោលដៅចុងក្រោយដែលលោករំពឹងទុកនោះគឺ SHI នឹងក្លាយជារូបិយប័ណ្ណសកល ដែលមានស្ថេរភាព ហើយប្រជាជនទូទៅនៅជុំវិញពិភពលោកអាចប្រើប្រាស់ទាំងក្នុងការរក្សាទុក និងធ្វើការទូទាត់ទំនិញបាន ។
បន្ថែមពីលើ ប្រព័ន្ធអេកូ(ecosystem) ហិរញ្ញវត្ថុដែលបានគ្រោងទុកនោះមក SHI នឹងត្រូវបានបន្ថែមនៅក្នុង Liquidity Pool នៅលើថ្នាលជួញដូរ។ ក្នុងករណីនោះ Ryoshi រំពឹងថា កំណែថ្មីរបស់ DeFi protocols សំខាន់ៗនឹងលេចឡើងនៅក្នុងប្រព័ន្ធអេកូ (ecosystem) Shiba Inu ដែលនឹងតម្រូវឱ្យសុវត្ថិភាពក្នុងការផ្ទេរទ្រព្យរវាងប្លុកឆេន Shiba Inu ទៅប្លុកឆេនផ្សេងៗទៀត ។
Shiba អាចនឹងចាប់ផ្តើមរៀបចំកម្មវិធីជួបជុំតាមតំបន់ ហើយកម្មវិធីសន្តិបាតប្រចាំឆ្នាំអាចនឹងរៀបចំនៅតាមទីតាំងដែលងាយស្រួលនៅក្នុងប្រទេសដែលមិនចាំបាច់ប្រើទិដ្ឋការសម្រាប់ប្រជាជនទូទៅនៅលើ សកលលោក ។
ការផ្លាស់ប្តូរភ្លាមៗមួយដែល Shiba Inu បានអនុវត្ត គឺបង្កើនការដុតកំទេច token ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍សារជាថ្មីកាលពីដើមឆ្នាំ2022។ ក្រុមហ៊ុន Bigger Entertainment ដែលជាក្រុមហ៊ុនលក់ NFTs និងសំបុត្រប្រគុំតន្ត្រី ក៏បានរៀបចំកម្មវិធីជប់លៀងដុតកំទេច SHIB ចំនួនប្រមាណជាង 239 លានSHIB ក្នុងអំឡុងពេលបុណ្យណូអែល។ សរុបមក ក្រុមនេះបានដុតកំទេច SHIB ជិតមួយពាន់លាន ចាប់តាំងពីចុងខែតុលាមកម្ល៉េះ ៕
ប្រភព៖ Coinmarketcap
Comments
0 comments
Please sign in to leave a comment.