អំពី Sei
Sei គឺជាប្រព័ន្ធប្លុកឆេន Layer 1 ដែលបានបង្កើតឡើងសម្រាប់ជំនួយដល់សកម្មភាពជួញដូរ និងថ្នាលជួញដូរផ្សេងៗ។ ថ្នាលជួញដូរវិមជ្ឈការ (DEXes) គឺជាកម្មវិធីដែលទទួលបានការគាំទ្រខ្លាំងនៅក្នុងវិស័យគ្រីបតូ និងមានប្រតិបត្តិការនៅគ្រប់ទីកន្លែង និងវិសាលភាពលើសពី Automated Market Makers និងសៀវភៅបញ្ជាទិញ (Orderbook)។ ថ្នាលជួញដូរវិមជ្ឈការ (DEXes) គឺមិនត្រឹមតែសម្រាប់ធ្វើការជួញដូររូបិយប័ណ្ណគ្រីបតូ និងtoken ប៉ុណ្ណោះនោះទេ ថ្នាលជួញដូរនេះក៏ត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងវិស័យ NFTs និងប្រព័ន្ធហ្គេមផងដែរ។ ការប្រើប្រាស់ដ៏ចម្បងមួយរបស់ NFTs សព្វថ្ងៃនេះ គឺការជួញដូរនៅលើទីផ្សារ NFT និងមួយទៀតនៅលើថ្នាលជួញដូរ។ ហ្គេមភាគច្រើននៅក្នុងវិស័យគ្រីបតូ គឺបានបង្កើតឡើងនៅលើថ្នាលជួញដូរសម្រាប់អ្នកប្រើប្រាស់ធ្វើការជួញដូរ NFTs និង tokens។ ថ្នាលជួញដូរវិមជ្ឈការ (DEXes) តម្រូវឲ្យមានបណ្តាញធំទូលាយ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទដើម្បីទ្រទ្រង់ ប៉ុន្តែថ្នាលជួញដូរនេះនៅតែជាកម្មវិធីដែលមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងនោះទេនៅក្នុងវិស័យគ្រីបតូ។ ថ្នាលជួញដូរនេះទាមទារឲ្យមាននូវកម្រិតតម្រូវការភាពធន់ ភាពអាចអភិវឌ្ឍន៍បន្តទៅមុខបាន និងមានល្បឿនប្រតិបត្តិការលឿនរហ័ស។ ប្រសិនបើថ្នាលជួញដូរធំមានបញ្ហាក្នុងរយៈពេលខ្លីណាមួយនោះ វានឹងបណ្តាលឲ្យមានគ្រោះថ្នាក់ ប៉ុន្តែក្នុងពេលមានបញ្ហាស្រដៀងគ្នានេះ សម្រាប់ថ្នាលជួញដូរវិមជ្ឈការ (DEXes) នេះនឹងមិនបង្កបញ្ហាគ្រោះថ្នាក់ធ្ងន់ធ្ងរដូចកម្មវិធីផ្សេងៗនោះទេ។ ជាប្រវត្តិសាស្ត្រ ថ្នាលជួញដូរវិមជ្ឈការ (DEXes) នេះបានទទួលជោគជ័យ បើទោះបីជាមានគុណវិបត្តិក្នុងប្លុកឆេន Layer 1 ដែលមានស្រាប់ក៏ដោយ ៕
ប្រភព៖ Coinmarketcap
Comments
0 comments
Please sign in to leave a comment.