THORChain

តើ THORChain (RUNE) ជាអ្វី?

THORChain គឺជាប្រព័ន្ធប្លុកឆេនដែលបង្កើតឡើងដើម្បីជួយសម្រួលដល់ការជួញដូររូបិយប័ណ្ណគ្រីបតូឲ្យមានភាពងាយស្រួលដល់បណ្តាញប្លុកឆេនទាំងអស់ រួមមាន Bitcoin និង Ethereum ជាដើម ដោយមិនចាំបាច់ពឹងផ្អែកលើថ្នាលជួញដូរបែបមជ្ឈការ (Decentralized Exchange) ។

ជាមួយនឹងបណ្តាញ THORChain អ្នកប្រើប្រាស់អាចប្តូរទ្រព្យ/រូបិយប័ណ្ណមួយទៅ ទ្រព្យ/រូបិយប័ណ្ណ​មួយផ្សេងបានដោយងាយស្រួលដោយមិនចាំបាច់ពឹងផ្អែកលើសៀវភៅបញ្ជាទិញ (Order Book) ដើម្បីផ្គូផ្គងជាមួយសន្ទនីយភាពនោះទេ។ ផ្ទុយទៅវិញ តម្លៃទីផ្សារត្រូវបានរក្សាតាមរយៈសមាមាត្រនៃទ្រព្យដែលមាននៅក្នុង Pool ។

Token​ ដើមរបស់បណ្តាញTHORChain គឺមានឈ្មោះថា RUNE។ RUNE ត្រូវបានប្រើជារូបិយប័ណ្ណចម្បងនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ THORChain ហើយវាត្រូវបានប្រើប្រាស់សម្រាប់ធ្វើការគ្រប់គ្រង និងការពារប្រព័ន្ធសុវត្ថិភាព ដែលជាផ្នែកដ៏ធន់មួយរបស់ THORChain ចាប់តាំងពី Nodes THORChain តម្រូវឲ្យមាន token ប្រមាណ300K ដើម្បីដំណើរការនៅលើប្រព័ន្ធរបស់ខ្លួន ។

THORChain បានកៀរគរ​​មូលនិធិតាមរយៈថ្នាលជួញដូរ (Initial DEX Offering) ដែលបានចាប់ផ្តើមតាមរយៈថ្នាលជួញដូររបស់ Binance កាលពីខែកក្កដា ឆ្នាំ២០១៩។ THORChain បានចាប់ផ្តើមដំណើរការបណ្តាញ Chaosnet របស់ខ្លួនជាលើកដំបូងនៅលើប្លុកឆេនEthereumn កាលពីខែមេសា ឆ្នាំ២០២១ បន្ទាប់មក THORChain បានវិវឌ្ឍន៍ទៅជា multi-chain នៅក្នុងខែមិថុនា ឆ្នំា២០២២ ដែលអាចធ្វើប្រតិបត្តិការឆ្លងប្លុកឆេនផ្សេងៗគ្នាបាន តួយ៉ាងដូចជាប្លុកឆេន Bitcoin, Ethereum, និង​ Binance chainជាដើម ។

THORChain.jpg

តើនរណាជាស្ថាបនិករបស់ THORChain?

យោងតាមអ្នកតំណាងជាផ្លូវការរបស់ THORChain វេទិការបស់ THORChain នេះមិនមាននាយកប្រតិបត្តិ មិនមានស្ថាបនិក និងមិនមាននាយកផ្នែកណាមួយនោះឡើយ។  ផ្ទុយទៅវិញ ការអភិវឌ្ឍន៍បន្ថែម នៃ protocol ត្រូវបានរៀបចំតាមរយៈបណ្តាញ Gitlab ជាមួយនឹង nodes សម្រាប់ធ្វើការសម្រេចចិត្តចុងក្រោយនៃ codebase ដែលត្រូវដំណើរការ។ ជំនួសមកវិញ ការអភិវឌ្ឍន៍បន្ថែមរបស់ protocol THORChain នេះត្រូវបានធ្វើឡើងនៅលើបណ្តាញកម្មវិធី Gitlab ដែលអ្នកអភិវឌ្ឍន៍កម្មវិធីផ្សេងទៀតអាចចូលពិនិត្យ កែតម្រូវ និងជួសជុលអ្វីៗផ្សេងទៀតបាន ។

បច្ចុប្បន្នអ្នកដែលកំពុងធ្វើការលើគម្រោងនេះភាគច្រើនគឺជាជនអនាមិក ហើយអ្នកតំណាងផ្លូវការរបស់ THORChain បានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីការពារគម្រោង និងធានាថាវាអាចដំណើរការជាបែប        វិមជ្ឈការបាន ។

តាមការបង្ហោះលើបណ្តាញ X  របស់គម្រោងនេះក៏បានបង្ហាញខ្លះៗអំពីទ្រឹស្ដីក្នុងការតំហែទាំជាមួយនឹងក្រុមអនាមិក ដែលមានការដកស្រង់ខាងក្រោម៖

  • អ្នកអភិវឌ្ឍន៍កម្មវិធីបង្កើត Nodes ដែលចូលរួមចំណែកធ្វើឲ្យបណ្តាញនេះមានតម្លៃ
  • Nodes ធ្វើការសម្រាប់ស្ថាប័នផ្តល់សន្ទនីយភាពដោយការការពារទ្រព្យ និងធ្វើឲ្យមានដំណើរ​ការនៅលើonline
  • ស្ថាប័នផ្តល់សន្ទនីយភាព នាំយកមូលធន និងដាក់ដំណើរការនៅលើទីផ្សារសម្រាប់អ្នកSwappers និង Arbitrageurs
  • Swappers និង Arbitrageurs បង់ថ្លៃសេវា និងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចមានដំណើរការ ។

តើអ្វីដែលធ្វើឱ្យ THORChain មានលក្ខណៈពិសេស?

THORChain គឺអនុញ្ញាតឱ្យមានការទូទាត់ទ្រព្យ/កាក់ដើម ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូររវាង Bitcoin, Ether, Stablecoins និងកាក់ផ្សេងទៀតនៅលើប្លុកឆេនផ្សេងៗគ្នាទាំងប្រាំបួន។ THORChain មិនមានការផ្គូផ្គងទ្រព្យ/កាក់ណាមួយនោះទេ ជំនួសមកវិញ THORChain អនុញ្ញាតឲ្យមានការផ្លាស់ប្តូរពីកាក់មួយនៅលើប្លុកឆេនមួយ ទៅកាក់មួយផ្សេងទៀតដែលមានប្លុកឆេនផ្សេងទៀត ។

THORChain ប្រើប្រាស់ប្រព័ន្ធដែលមានលក្ខណៈពិសេសមួយ ដើម្បីជួយកាត់បន្ថយបញ្ហា «ការបាត់បង់ក្នុងរយៈពេលខ្លី» ឬការបាត់បង់ជាបណ្តោះអាសន្ន ដែលស្ថាប័នអ្នកផ្តល់សន្ទនីយភាពអាចជួបប្រទះនៅពេលចែកចាយក្នុង Liquidity Pools។ ដំណើរការនេះអាចសម្រេចបានដោយការប្រើប្រាស់កម្រៃសេវា Slip-based ដើម្បីជួយធានាថាសន្ទនីយភាព គឺនៅមានគ្រប់គ្រាន់នៅពេលត្រូវការ ។

THORChain ប្រើប្រាស់បច្ចេកវិទ្យាទំនើបមានដូចជា State pegs, state machines, Bifröst module, និងTSS ដើម្បីជួយសម្រួលដល់ប្រព័ន្ធសុវត្ថិភាព វិមជ្ឈការ និងការដោះដូររូបិយប័ណ្ណគ្រីបតូដែលមានប្លុកឆេនខុសគ្នា។ បច្ចេកវិទ្យាទាំងនេះដំណើរការនៅផ្នែកខាងក្រោយ ដែលអនុញ្ញាតឲ្យអ្នកជួញដូរដែលមិនមានបទពិសោធន៍ច្រើនអាចធ្វើការជួញដូរដោយភាពងាយស្រួល និងមិនចាំបាច់ប្រើប្រាស់ចំណេះផ្នែកបច្ចេកទេសច្រើន ។

Protocol មិនបានផ្តោតលើប្រាក់ចំណេញតែមួយនោះទេ។ ថ្លៃសេវាទាំងអស់ត្រូវបង្កើតដោយ protocol នឹងត្រូវបានបញ្ចូនទៅអ្នកចូលរួម - ឧទាហរណ៍ ប្រតិបត្តិករ node និងអ្នកផ្តល់សន្ទនីយភាព នឹងមិនមានការផ្តល់ជូនទៅក្រុមការងារនោះទេ។ ជំនួសមកវិញ ក្រុមការងារនឹងត្រូវបានទទួលប្រាក់កំរៃតាមរយៈការកាន់កាប់RUNE ដូចអ្នកទូទៅដែរ ។

THORChain បើកដំណើរការ Streaming Swaps ដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរធំៗ បំបែកទៅជាផ្នែកតូចៗ ដែលអាចកាត់បន្ថយថ្លៃសេវា swap សម្រាប់អ្នកប្រើប្រាស់បានយ៉ាងច្រើន ។

ក្រៅពីការដោះដូរ (swap) THORChain ផ្តល់ជូននូវសន្ទនីយភាពដែលត្រូវការតែរូបិយប័ណ្ណគ្រីបតូតែមួយប្រភេទប៉ុណ្ណោះតាមរយៈប្រព័ន្ធ Savers។ អ្នកប្រើប្រាស់អាចដាក់កាក់ដំកល់ជាBTC និងទទួលបានកំរៃដោយមិនមានការខាតបង់ ។

THORChain ក៏បានរៀបចំ Lending protocol ដែលអ្នកប្រើប្រាស់អាចធ្វើការខ្ចីរូបិយប័ណ្ណគ្រីបតូដើមជា BTC ឬ ETH ហើយទទួលបានការសងបំណុលជា USD ហើយកម្ចីនេះនឹងមិនមានការប្រាក់ គ្មានកាលកំណត់សងត្រឡប់មកវិញ និងគ្មានហានិភ័យបាត់បង់ប្រាក់ដើមរបស់ខ្លួននោះទេ ៕

ប្រភព៖ Coinmarketcap

Was this article helpful?

0 out of 0 found this helpful

Have more questions? Submit a request

Comments

0 comments

Please sign in to leave a comment.