តើ Pepe ជាអ្វី?
Pepe គឺជាប្រភេទបរិត្តផរណារូបកាក់ត្លុក (memmcoin) ដែលចាប់ផ្តើមដំណើរការនៅលើប្រព័ន្ធ បណ្តាញ Etherum។ រូបិយប័ណ្ណឌីជីថលត្រូវបានបង្កើតឡើងជារូបតំណាងទៅនឹង Pepe ដែលជារូបភាពកង្កែបនៅលើអ៊ីនធឺណេត - វាត្រូវបានបង្កើតឡើងដោយ លោក Matt Furie ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅដើមទសវត្សរ៍ឆ្នាំ 2000 ។
គម្រោងនេះមានគោលបំណងទាញយកប្រជាប្រិយភាពជារូបកាក់ត្លុក ដូចជា Shiba Inu និង Dogecoin ជាដើម និងព្យាយាមបង្កើតខ្លួនឯងទៅជារូបិយប័ណ្ណឌីជីថលដែលទទួលបានការគាំទ្រជាងគេ។ Pepe បានអំពាវនាវទៅដល់សង្គមរូបិយប័ណ្ណឌីជីថលបង្កើតគោលការណ៍មិនបង់ពន្ធ និងបង្ហាញអំពីការខ្វះខាតឧបករណ៍ប្រើប្រាស់ និងរក្សាប្រព័ន្ធមានទំនាក់ទំនងល្អនៅក្នុងសហគមន៍ និងមានមុខងារសាមញ្ញក្នុងនាមជារូបកាក់ត្លុក ។
នៅចុងខែមេសា ដល់ខែឧសភា ឆ្នាំ2023 តម្លៃកាក់Pepe មានការកើនឡើងខ្លាំង ដែលធ្វើឲ្យតម្លៃក្នុងទីផ្សាររបស់ខ្លួនបានឡើងដល់ 1.6 ពាន់លានដុល្លារ ដែលធ្វើឲ្យអ្នកកាន់កាប់កាក់ត្លុកPepe ទទួលបានការចំណេញយ៉ាងខ្លាំង ព្រមទាំងទាក់ទាញបានវិនិយោគិនជាច្រើន។ ដោយសារតែការកើននូវតម្លៃនេះ វាបានធ្វើឲ្យមនុស្សមួយចំនួនចាត់ទុកថា «ជារដូវរបស់រូបកាក់ត្លុក» ដែលបានធ្វើឲ្យរូបកាក់ត្លុកផ្សេងទៀតមានតម្លៃកើនឡើងយ៉ាងខ្លាំង ត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីចាប់ផ្តើមបើកដំណើរការនៅលើទីផ្សារ។ មានការមើលឃើញថា រូបកាក់ត្លុកPepe ព្រមទាំងរូបកាក់ត្លុកផ្សេងៗទៀតនឹងនៅបន្តកើនឡើង ដោយមានការរំពឹងខ្ពស់ពីអ្នកជឿជាច្រើន ដែលកំពុងរង់ចាំការមកដល់របស់ BTC halving ដែលបន់ឲ្យ Bitcoin កើនតម្លៃខ្ពស់ ។
ផែនការ (roadmap) របស់Pepe គឺមាន3ដំណាក់កាល ដែលដំណាក់កាលទី1 គឺការចុះបញ្ជីនៅលើ CoinMarketCap និងទទួលបានការពេញនិយមនៅលើTwitter និងនៅដំណាក់កាល2 គឺធ្វើការចុះបញ្ជីនៅលើថ្នាលជួញដូរកណ្តាល (CEXs) និងដំណាក់កាលទី3 គឺរួមទាំងការចុះបញ្ជី «tier 1» និងអ្វីដែលក្រុមបានកំណត់ គឺជាការផ្តោតសំខាន់លើការផ្សព្វផ្សាយលើប្រពន្ធបណ្តាញសង្គម («meme takeover») ។
តើនរណាជាស្ថាបនិករបស់ Pepe?
រហូតមកដល់ពេលនេះស្ថាបនិករបស់Pepe នៅមិនទាន់បញ្ចេញឈ្មោះនៅឡើយ ដែលវាគឺជារឿងដ៏ចម្លែកមួយនៅក្នុងពិភពរូបិយប័ណ្ណឌីជីថល។ បើទោះបីជាព័ត៌មានអំពីក្រុមការងារដែលនៅពីក្រោយគម្រោងនេះមានភាពខ្វះខាតក៏ដោយ ក៏ពួកគេបានប្រមូលការចំណាប់អារម្មណ៍បានយ៉ាងជោគជ័យដោយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Twitter ជាដើម ដើម្បីផ្សព្វផ្សាយអំពីរូបកាក់ត្លុករបស់ពួកគេ និងជំរុញសហគមន៍ឌីជីថលជុំវិញរូបកាក់ត្លុក ។
តើអ្វីដែលធ្វើឱ្យ Pepe មានលក្ខណៈពិសេស?
Pepe បានបង្ហាញនូវលក្ខណៈពិសេសក្នុងទីផ្សាររូបកាក់ត្លុក ដោយកសាងកេរ្តិ៍ឈ្មោះរបស់រូបកង្កែបPepe ដែលជាតួអង្គមានលក្ខណៈចម្រូងចម្រាស និងប្រវត្តិដ៏យូរលង់ណាស់មកហើយ។ ការយកចិត្តទុកដាក់របស់គម្រោងនេះ គឺផ្តល់កិត្តិយសទៅដល់តួអង្គនេះ ក្នុងការបែងចែកវាពីរូបិយប័ណ្ណឌីជីថលផ្សេងទៀត និងពង្រឹងភាពទាក់ទាញរបស់វានៅក្នុងសហគមន៍ឌីជីថល ៕
ប្រភព៖ Coinmarketcap
- 36369.webp70 KB
Comments
0 comments
Please sign in to leave a comment.