តើ Dogecoin ជាអ្វី?
Dogecoin (DOGE) គឺការផ្អែកលើរូបត្លុកសុនខដែលពេញនិយមមួយនៅលើអ៊ិនធឺណែត ហើយវាមានរូបរាងជាសុនខមួយប្រភេទដែលមានឈ្មោះថា «Shiba Inu» ដាក់នៅលើឡូហ្គូរបស់ខ្លួន។ រូបិយប័ណ្ណឌីជីថលដែលជាប្រភេទ Open Source (បើកចំហសម្រាប់សាធារណៈជនទូទៅ) នេះត្រូវបានបង្កើតឡើងដោយ លោក Billy Markus មកពីទីក្រុង Portland រដ្ឋOregon និងលោក Jackson Palmer មកពីទីក្រុង Sydney ប្រទេសអូស្ត្រាលី - Dogecoin នេះគឺបានបំបែកចេញពីកាក់ Litecoin នៅក្នុងខែធ្នូ ឆ្នាំ2013។ អ្នកបង្កើត Dogecoin បានស្រមៃថា វាគឺជារូបិយប័ណ្ណឌីជីថលដែលមានលក្ខណៈបែបកំសាន្ត និងមានភាពទាក់ទាញជាង Bitcoin ដោយសារតែវាជារូបត្លុកសុនខ។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហោះសារមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា Dogecoin គឺជាកាក់ដែលគាត់ចូលចិត្ត ។
តើអ្នកជីកកាក់ Dogecoin បានយ៉ាងដូចម្តេច?
Dogecoin មានភាពខុសគ្នាពី protocol proof-of-work របស់ Bitcoin ជាច្រើនវិធី ដែលមួយក្នុងចំណោមនោះ គឺវាបានប្រើប្រាស់បច្ចេកវិទ្យា Scrypt។ Altcoin ធ្វើប្រតិបត្តិការត្រឹមតែមួយនាទី ហើយការផ្គត់ផ្គង់សរុប គឺគ្មានដែនកំណត់ ដែលនេះគឺមានន័យថា ការជីក Dogecoin ក៏គ្មានដែនកំណត់ដូចគ្នា។ អ្នកអាចជីក Dogecoin តែម្នាក់ឯងក៏បាន ឬចូលរួមជាមួយបណ្តាក្រុមអ្នកជីកផ្សេងទៀតក៏បាន។ អ្នកជីកកាក់ Doge គឺអាចជីករូបិយប័ណ្ណឌីជីថលនៅលើកុំព្យូទ័រ Windows Mac ឬ Linux និងជាមួយ GPU ជាដើម។ នៅឆ្នាំ 2014 អ្នកអាចជីកកាក់ Litecoin នៅក្នុងដំណើរការដូចគ្នាទៅនឹងការជីកDogecoin ផងដែរ ដោយសារតែដំណើរការនេះត្រូវបានបញ្ចូលចូលគ្នា ។
តើ Dogecoin អាចប្រើបានសម្រាប់អ្វី?
Dogecoin ត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធផ្តល់ការលើកទឹកចិត្តសម្រាប់គេហទំព័រ Reddit និង បណ្តាញសង្គម Twitter ចំពោះអ្នកបង្កើត ឬចែករំលែកមាតិកាដែលមានគុណភាព។ អ្នកនឹងអាចទទួលបានរងា្វន់លើកទឹកចិត្តជាកាក់ Dogecoin ដោយការចូលរួមនៅក្នុងសហគមន៍ដែលប្រើប្រាស់រូបិយប័ណ្ណ ឌីជីថល ឬអ្នកអាចទទួលបានកាក់ Dogecoin នេះនៅលើគេហទំព័រដែលចែក Dogecoin ដោយឥតគិតថ្លៃ។ គេហទំព័រដែលចែក Dogecoin ដោយឥតគិតថ្លៃនេះ នឹងចែកកាក់Dogecoin មួយចំនួនជាការណែនាំអំពីរូបិយប័ណ្ណ ហេតុដូច្នេះអ្នកអាចចាប់ផ្តើមចូលរួមជាមួយសហគមន៍កាក់ Dogecoin ៕
ប្រភព: Coinmarketcap
- Dogecoin.webp70 KB
Comments
0 comments
Please sign in to leave a comment.