តើ Arbitrum (ARB) ជាអ្វី?
Arbitrum គឺជាគម្រោងថ្មីសម្រាប់ Ethereum ដើម្បីជួយពង្រឹងប្រតិបត្តិការដែលដំណើរការជាមួយនៅលើ Layer-two (L2) Ethereum Blockchain ហើយវាមានគោលបំណងដើម្បីពង្រឹងល្បឿនប្រតិបត្តិការឲ្យលឿនជាងមុន និងមានតម្លៃសមរម្យ។ អត្ថប្រយោជន៍របស់ Arbitrum គឺមានសុវត្ថិភាព ការពារការកេងបន្លំ និងមានភាពងាយស្រួលក្នុងការផ្ទេរទិន្នន័យ ព្រមទាំងមុខងារមួយចំនួនផ្សេងទៀត ដូចជាភាសាកម្មវិធីកូដជាដើម ដែលនេះគឺការបង្កភាពងាយស្រួលដល់អ្នកអភិវឌ្ឍន៍កម្មវិធី។ អត្ថប្រយោជន៍មួយផ្សេងទៀត នោះគឺ Arbitrum ធ្វើប្រតិបត្តិការបានច្រើន លឿន និងមានតម្លៃទាបជាង Ethereum។ អត្ថប្រយោជន៍ទាំងអស់នេះ អាចទទួលបានគឹដោយសារតែដំណើរការការគណនា ការប្រតិបត្តិការ និងការរក្សាទុកទិន្នន័យ គឺបានធ្វើនៅឡើងនៅលើរចនាសម្ព័ន្ធ Arbritrum ដោយផ្ទាល់ ដែលនេះគឺមានន័យថា វាមិនបានធ្វើនៅលើប្រព័ន្ធBlockchain Etherum នោះទេ ។
Token ដើមរបស់ Arbritrum គឺ ARB ដែលត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រង ហើយអ្នកដែលមាន ARBនៅក្នុងដៃ គឺមានសិទ្ធិចូលរួមបោះឆ្នោតក្នុងការសម្រេចចិត្តលើដំណើរការរបស់ប្រព័ន្ធ Arbritrum។ ក្រុមហ៊ុន Offchain Labs ដែលជាអ្នកអភិវឌ្ឍន៍កម្មវិធីនៅពីក្រោយ គម្រោងបណ្តាញArbitrum នេះបានប្រកាសការផ្លាស់ប្តូរ ទៅជាការគ្រប់គ្រងបែបស្វយ័តវិមជ្ឍការ (DAO) ដែលនេះមានន័យថា Offchain Labs មិនមែនជាស្ថាប័នគ្រប់គ្រង់ដំណើរការ Arbitrum ទាំងស្រុងទៀតនោះទេ គឺត្រូវបានប្តូរទៅជាការគ្រប់គ្រងជាសហគមន៍វិញ ដូចដែលបានលើកឡើងខាងលើ។ អ្នកកាន់កាប់ Arbitrum អាចមានសិទ្ធិបោះឆ្នោតលើសំណើរផ្សេងៗក្នុងការសម្រេចចិត្តលើផ្នែកសំខាន់ៗរបស់ Arbritrum រួមទាំងការធ្វើបច្ចុប្បន្នភាព protocol ការបែងចែកមូលនិធិ និងការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខជាដើម ។
Arbitrum មានគម្រោងផែនការដ៏ធំក្នុងឆ្នាំ2023 ដែលរួមមាន ការបើកដំណើរការប្រព័ន្ធដោះស្រាយ Layer-3របស់ខ្លួនដែលមានឈ្មោះថា «Orbit» ដែលអាចឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីដាក់ចេញកម្មវិធីដែលសរសេរឡើងពីភាសាកម្មវិធីដ៏ពេញនិយមដូចជា កម្មវិធី Rust និងC++ ជាពិសេសគឺអាចឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីប្រើប្រាស់ភាសាកម្មវិធីណាមួយក៏បានតាមដែលពួកគេពេញចិត្ត រួមទាំងការពង្រីកការផ្ទៀងផ្ទាត់លើប្រតិបត្តិការបានច្រើនជាងមុន និងការផ្លាស់ប្តូរ Protocol ទៅលើបណ្តាញ Layer-2 ដែលធ្វើឲ្យប្រតិបត្តិការទាំងអស់មានភាពប្រសើរជាងមុន មានសុវត្ថិភាព និងអាចផ្ទៀងផ្ទាត់ប្រតិបត្តិការបានច្រើនជាងមុន ។
នៅថ្ងៃទី16 ខែមីនា ឆ្នាំ2023 Arbitrum បានប្រកាសពីការចូលរួមការចែកចាយ Token ARB របស់ខ្លួនចំនួន 12.75% នៃចំនួនផ្គត់ផ្គង់ tokenសរុប ដែលចំនួននេះនឹងត្រូវចែកជូនដល់អ្នកប្រើប្រាស់ដំបូង និងទៅដល់កម្មវិធីវិស្វយ័តវិមជ្ឍការ (DAO) នៅលើបណ្តាញ Arbitrum។ អ្នកទទួលនឹងត្រូវផ្តល់រង្វាន់នៅលើប្រព័ន្ធគិតជាពិន្ទុ អាស្រ័យទៅលើការចូលរួមរបស់ពួកគេនៅលើបណ្តាញ Arbitrum រហូតដល់ថ្ងៃកាត់ផ្តាច់ចុងក្រោយ គឺនៅថ្ងៃទី1 ខែមីនា ឆ្នាំ2023។ ព្រឹត្តិការណ៍ចែកចាយ Token គឺបានធ្វើឡើងនៅថ្ងៃទី23 ខែមីនា ឆ្នាំ2023 ។
តើនរណាជាស្ថាបនិករបស់ Arbitrum?
Arbitrum ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Offchain Labs ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធី មានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក។ ស្ថាបនិកទាំងអស់រួមមាន លោក Ed Felten លោក Steven Goldfeder និងលោក Harry Kalodner ដែលជាអតីតអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Princeton ដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ cryptography និងBlockchain ។
លោក Ed Felten គឺជាសាស្ត្រាចារ្យមុខវិជ្ជា វិទ្យាសាស្ត្រកុំព្យូទ័រនៅក្នុងសាកលវិទ្យាល័យ Princeton និងធ្លាប់ជាអ្នកបម្រើការជា នាយករងផ្នែកព័ត៌មានវិទ្យា នៅក្នុងរដ្ឋបាលលោកប្រធានាធិបតីលោក អូបាម៉ា ហើយលោកក៏ជាសហស្ថាបនិក និងជានាយកផ្នែកអ្នកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន Offchain Labs ផងដែរ ។
លោក Steven Goldfeder គឺជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងជាសហគ្រិនដែលបានបញ្ចប់ថ្នាក់បណ្ឌិតពី សាកលវិទ្យាល័យ Princeton ហើយគាត់ក៏ជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Offchain Labs ផងដែរ។
លោក Harry Kalodner គឺជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងបេក្ខភាពថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Princeton - គាត់ក៏ជាសហស្ថាបនិក និងជានាយកផ្នែកព័ត៌មានវិទ្យារបស់ Offchain Labs ដូចគ្នាដែរ ។
នៅក្នុងឆ្នាំ2021 ក្រុមហ៊ុន Offchain Labs បានប្រកាសថា ខ្លួនបានកៀរគរទឹកប្រាក់បានចំនួនប្រមាណ 120 លានដុល្លារនៅក្នុងការផ្តល់មូលនិធិដំណាក់ការទី2ចុងក្រោយរបស់ខ្លួន ដែលដឹកនាំដោយក្រុមហ៊ុន Lightspeed Venture Partners ហើយវាមានតម្លៃរហូតដល់ 1.2 ពាន់លានដុល្លារ។ រួមនឹងក្រុមហ៊ុន វិនិយោគល្បីៗជាច្រើនទៀតមានដូចជា Polychain Capital, Pantera Capital, Mark Cuban ។ល។
តើចំណុចពិសេសរបស់ Arbitrum គឺជាអ្វី?
Arbitrum គឺបានប្រើប្រាស់ Layer-2 ដើម្បីពង្រឹងល្បឿនប្រតិបត្តិការ និងតម្លៃទាបនៅលើប្រព័ន្ធEthereum ហើយ Arbitrum ក៏បានអះអាងនូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតមានដូចជា៖
- ភាពងាយស្រួលនៅក្នុងប្រព័ន្ធ៖ Arbitrum គឺទទួលស្គាល់ប្រតិបត្តិការដែលប្រើប្រព័ន្ធបណ្តាញEthereum ដែលនេះគឺមានន័យថា រាល់កម្មវិធីដែលដំណើរការដោយបណ្តាញ Ethereum គឺអាចដំណើរការនៅលើបណ្តាញ Arbitrum បានទាំងអស់ ដោយមិនចាំបាច់កែប្រែកម្មវិធីកូដអ្វីទាំងអស់ ។
- ការពង្រីកចំនួនប្រតិបត្តិការ៖ Arbitrum គឺអាចគ្រប់គ្រងប្រតិបត្តិការបានរាប់ពាន់ក្នុងមួយវិនាទី ជាមួយនឹងថ្លៃសេវាទាប និងឆាប់រហ័ស ព្រមទាំងធានាបានសុវត្ថិភាពខ្ពស់ ។
- ភាពបត់បែនដែលអាចប្រើបានច្រើនភាសា៖ Arbitrum អនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍កម្មវិធី ដាក់កម្មវិធីដែលសរសេរពីភាសាពេញនិយមដូចជា Rust និងC++ ជាពិសេសគឺអាចឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីប្រើប្រាស់ភាសាកម្មវិធីណាមួយក៏បាន តាមដែលពួកគេពេញចិត្ត ព្រមទាំងផ្នែកសំខាន់ៗជាច្រើនទៀត ។
- វិមជ្ឈការ៖ Arbitrum គឺមិនពឹងផ្អែកលើប្រតិបត្តិករមជ្ឈិម ឬអ្នកបញ្ជាប្រតិបត្តិការនោះទេ ជំនួសមកវិញ គឺArbitrumប្រើប្រាស់ប្រព័ន្ធវិមជ្ឈការ ដែលអ្នកដែលផ្ទៀងផ្ទាត់ ដាក់ប្តូរ ARB Token (Staking) និងអាចទទួលថ្លៃសេវា សម្រាប់ការធានាសុវត្ថិភាពនៃបណ្តាញ ។
- Arbitrum មានប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើកនៃកម្មវិធីវិមជ្ឍការ (DApps) កាបូប ឧបករណ៍ និងដៃគូជាច្រើន ដែលធ្វើឱ្យ Arbitrum ក្លាយជាបណ្តាញឈានមុខគេក្នុងការពង្រីកប្រតិបត្តិការសម្រាប់ប្រព័ន្ធEthereum ។
- ប្រព័ន្ធ Protocols មួយចំនួនដែលអាចមាននៅលើបណ្តាញ មានដូចជា៖ GMX (GMX), Treasure (MAGIC), Camelot (GRAIL), Radiant Capital (RDNT), Vela Exchange (VELA), ZyberSwap (ZYB), Dopex (DPX), PlutusDAO (PLS), TridentDAO (PSI), Jones DAO (JONES) ។ល។
- ការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីរបស់ Arbitrum គឺអាចត្រូវបានឃើញចំនួន token Arbitrum សរុបនៅក្នុងបណ្តាញ ហើយបើយោងទៅតាម DeFiLlama ចំនួន token សរុបរបស់ Arbitrum បានឈានដល់កម្រិតកំពូលដែលស្មើនឹង 3.2 ពាន់លានដុល្លារនៅក្នុងខែវិច្ឆិកា ឆ្នាំ2021 ហើយនៅក្នុងពេលបច្ចុប្បន្ននេះគឺមានប្រហែល 1.85 ពាន់លានដុល្លារ ក្នុងពេលដែលចេញផ្សាយអត្ថបទនេះ។ នេះគឺជាចំនួនដែលខ្ពស់បំផុតក្នុងចំណោមបណ្តាញអេកូឡូស៊ី Layer-2 ទាំងអស់ ៕
ប្រភព៖ Coinmarketcap
- Arbitrum1.webp60 KB
Comments
0 comments
Please sign in to leave a comment.