តើ Aptos ជាអ្វី?
Aptos គឺជាប្រព័ន្ធ protocol blockchain Layer 1 Proof-of-Stake ដែលដំណើរការវិធីកិច្ចសន្យាឆ្លាតវៃ (smart contract) ដោយប្រើភាសាកម្មវិធីឈ្មោះថា «Move» - ភាសាកម្មវិធី«Move» នេះ គឺជាភាសាគោលមួយដែលហៅថា «Rust» វាត្រូវបានបង្កើតឡើងដោយអតីតវិស្វករក្នុងគម្រោង Diem blockchain របស់ក្រុមហ៊ុន Meta ។
ចក្ខុវិស័យរបស់ Aptos គឺជា blockchain ដែលអាចធ្វើឲ្យអ្នកប្រើប្រាស់ទូទៅអាចប្រើកម្មវិធី Web 3 បាន និងបានជាប្រយោជន៍ ព្រមទាំងផ្តល់នូវឧបករណ៍ ធនធាន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ DApp ក្នុងការជួយដោះស្រាយបញ្ហានានាដែលអ្នកប្រើប្រាស់បានកំពុងជួបប្រទះរាល់ថ្ងៃ ។
ប្រព័ន្ធ blockchain PoS អាចធ្វើប្រតិបត្តិការបានប្រហែល 150,000 ប្រតិបត្តិការក្នុងមួយវិនាទី និងក្នុងពេលដំណាលគ្នា ។
នៅក្នុងខែមីនា ឆ្នាំ2022 Aptos បានគៀងគរថវិកាប្រហែល 200លានដុល្លារ ដែលដឹកនាំដោយក្រុមហ៊ុន បណ្តាក់ទុនឈ្មោះថា «Andreessen Horowitz (a16z)»។ ក្រៅពី Aptos ក៏មានរូបិយប័ណ្ណឌីជីថលផ្សេងទៀតដូចជា Tiger Global និង Multicoin Capital ក៏បានចូលរួមក្នុងដំណាក់កាលគៀងគរថវិកានេះផងដែរ។ បន្ទាប់មកនៅក្នុងខែកក្កដា ធុរៈកិច្ចថ្មីនេះក៏បានគៀងគរថវិកាបន្ថែមប្រហែល 200លានដុល្លារនៅក្នុងជុំ «Series A» ជាមួយក្រុមហ៊ុនអ្នកវិនិយោគផ្សេងទៀត មានដូចជា Dragonfly, Apollo Global, Franklin Templeton, និងAnimoca, Jump ។ល។
2ខែក្រោយមក ផ្នែកវិនិយោគរបស់ក្រុមហ៊ុនBinance ដែលហៅថា Binance Labs បានធ្វើការវិនិយោគបែបយុទ្ធសាស្រ្តមួយ ដែលមិនបង្ហាញទិន្នន័យបរិមាណវិនិយោគនៅក្នុង Aptos ។
នៅថ្ងៃទី18 ខែតុលា ឆ្នាំ2022 Aptos បានប្រកាសពីការចាប់ផ្តើមដំណើរការប្រតិបត្តិការរបស់ខ្លួននៅខណៈពេលដែលចំនួនBlockដំបូង បានបង្កើតឡើងនៅក្នុងប្រព័ន្ធblockchain នៅក្នុងថ្ងៃទី12 ខែតុលា ឆ្នាំ2022 ។
តើនរណាជាស្ថាបនិករបស់ Aptos?
Aptos គឺជាគំនិតផ្តួចផ្តើមរបស់លោក Mo Shaikh និងលោក Avery Ching ដែលជាអតីតបុគ្គលិករបស់ក្រុមហ៊ុន Meta។ លោក Mo បច្ចុប្បន្នគឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហើយក៏ជាស្ថាបនិកម្នាក់ដែលមានបទពិសោធន៍ផ្នែកសេវាកម្មហិរញ្ញវត្ថុ និងផ្នែកblockchain/ទ្រព្យឌីជីថលផងដែរ។ យោងទៅតាមប្រវត្តិរូបដែលបានដាក់នៅក្នុងវេទិកា LinkedIn លោកមានជំនាញក្នុងការអភិវឌ្ឍន៍ពង្រីកផលិតផល និងមានបទពិសោធន៍ក្នុងទីផ្សារភាគហ៊ុន ក៏ដូចជាទីផ្សារបណ្តាក់ទុនផងដែរ ។
លោក Ching គឺជានាយកផ្នែកបច្ចេកវិទ្យារបស់ Aptos។ លោកគឺជាអ្នកជំនាញវិស្វកម្មកុំព្យូទ័រ និងជាវិស្វករកុំព្យូទ័រម្នាក់ដ៏សំខាន់នៅក្នុងក្រុមហ៊ុនមេតា ។
អ្នកទាំងពីរបានធ្វើការរួមគ្នាក្នុងគម្រោង blockchain Diem នៅក្នុងក្រុមហ៊ុន Meta។ លោក Shaikh និងលោក Ching ក៏បានសម្រេចចិត្តរួមកម្លាំងគ្នាបង្កើតគម្រោង Aptos Labs នេះឡើងនៅពេលដែលគម្រោង Diem ត្រូវបានបញ្ឈប់នៅក្នុងខែមករា ឆ្នាំ2022។ ដូច្នេះហើយទើបវាមិនមែនជារឿងភ្ញាក់ផ្អើលអ្វីនោះទេ ដែល Aptos ប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនរបស់គម្រោង Diem ។
សមាជិកមួយចំនួនផ្សេងទៀតរបស់ក្រុម Aptos មានដូចជា អ្នកស្រាវជ្រាវ អ្នករចនា និងវិស្វករដែលមកពីគម្រោង Diem ។
តើអ្វីដែលធ្វើឱ្យ Aptos មានលក្ខណៈពិសេស?
ក្នុងពេលចាប់ផ្តើមដំបូង ក្រុមការងារ Aptos បានអះអាងថា បណ្តាញរបស់ខ្លួនអាចដំណើរការប្រតិបត្តិការបានប្រហែល 150,000 ប្រតិបត្តិការ។ ដោយការប្រៀបធៀបជាមួយបណ្តាញប្រតិបត្តិការរបស់ Ethereum គឺប្រហែល 12 ទៅ 15 តែប៉ុណ្ណោះ ។
សមត្ថភាពដែលធ្វើប្រតិបត្តិការបានច្រើនក្នុងពេលតែមួយ គឺនៅតែអាចធ្វើប្រតិបត្តិការបានបើទោះបីជាមានសមាសភាពមួយចំនួននៅក្នុងប្រព័ន្ធមិនដំណើរការក៏ដោយ។ ជាបរិបទនៃប្រព័ន្ធ blockchain ជាទូទៅ រាល់ប្រតិបត្តិការទាំងអស់ គឺត្រូវធ្វើតាមលំដាប់លំដោយ ដែលនេះគឺមានន័យថា ប្រសិនបើមានប្រតិបត្តិការណាមួយមានបញ្ហា ឬក៏មានប្រតិបត្តិការច្រើនក្នុងពេលតែមួយ ក៏បណ្តាញនៅតែអាចទ្រទ្រង់ និងដំណើរការសង្វាក់ទាំងមូលបានជាធម្មតា ។
ក្នុងករណី សម្រាប់Aptos វិញ គ្រប់ប្រតិបត្តិការទាំងអស់នឹងដំណើរការជាបន្តគ្នា និងធ្វើការផ្ទៀងផ្ទាត់នៅពេលបន្ទាប់។ សម្រាប់ប្រតិបត្តិការដែលបរាជ័យ នឹងត្រូវធ្វើប្រតិបត្តិការឡើងវិញ ឬត្រូវដកចេញ ដោយសារតែប្រព័ន្ធ (Software) អង្គចងចាំរបស់ blockchain ដែលមានសមត្ថភាពអាចចាប់បាន និងគ្រប់គ្រងរាល់បញ្ហាដែលកើតមានឡើង ។
Aptos កសាងឡើងដោយប្រើប្រាស់ប្រព័ន្ធបណ្តាញ Move ដែលជាកម្មវិធីភាសាកូដរបស់កិច្ចសន្យាឆ្លាតវៃថ្មី ដែលអះអាងថានឹងផ្តល់អត្ថប្រយោជន៍ ទៅដល់ការប្រើប្រាស់ភាសា Solidity ដែលជាកម្មវិធីភាសារបស់កិច្ចសន្យាឆ្លាតវៃដំណើរការនៅលើEtherum។ នេះរួមបញ្ចូលទាំងការបញ្ជារបស់ blockchain ដែលងាយស្រួលផ្ទៀងផ្ទាត់ កែប្រែ private key និងការរចនាឡើងរបស់ Aptos ដែលរួមមាន Consensus mechanism ប្រតិបត្តិការកិច្ចសន្យាឆ្លាតវៃ ការរក្សាទុកទិន្នន័យ និងការទំនាក់ទំនងក្នុងប្រព័ន្ធ ។
ករណីប្រើប្រាស់ថ្មីអាចដឹងបានតាមរយៈការធ្វើបច្ចុប្បន្នភាព និងការកែប្រែរបស់ Aptos - នៅខណៈពេលដែល Aptos អាចបង្កើនសមត្ថភាពធ្វើប្រតិបត្តិការ តាមរយៈការកសាងនៅក្នុង protocol ស្នូល ដែលអាចកាត់បន្ថយតម្រូវការការរក្សាទិន្នន័យសម្រាប់ node នីមួយៗ និងផ្តល់ជូននូវបទពិសោធន៍ការប្រើប្រាស់ដ៏ល្អ ដូចជាដំណើរការប្រតិបត្តិការលឿន មិនរអាក់រអួល និងមានតម្លៃសមរម្យ ៕
ប្រភព៖ Coinmarketcap
Comments
0 comments
Please sign in to leave a comment.